(ប៉េកាំង)៖ ល្ងាចថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ដែលកំពុងចុះត្រួតពិនិត្យការងារនៅខេត្ត Shandong បានទៅដល់អណ្តូងប្រេងកាត Shengli ដើម្បីសម្តែងការសួរសុខទុក្ខកម្មករកម្មការិនីប្រេងកាត ទូទាំងប្រទេសចិន។

ឆ្នាំ២០២១នេះជាខួបទី ៦០ នៃការរកឃើញអណ្តូងប្រេងកាត Shengli ដូចនេះហើយ លោក Xi Jinping បានឆ្លៀតឱកាសនេះសម្តែងការកោតសរសើរ និងសួរសុខទុក្ខកម្មករកម្មការិនីប្រេងកាត របស់ប្រទេសចិនទាំងមូលផងដែរ។ លោកបានបញ្ជាក់ថា ការអភិវឌ្ឍថាមពលប្រេងកាត ជាកិច្ចការសំខាន់ខ្លាំងសម្រាប់ប្រទេសចិន ដែលជាប្រទេសធំផ្នែកផលិតកម្ម ដែលត្រូវផ្តោតសំខាន់លើសេដ្ឋកិច្ចពិត ដូចនេះហើយ ប្រភពថាមពលចាំបាច់ត្រូវកាន់កាប់ដោយខ្លួនឯង។ សង្ឃឹមបងប្អូនបន្តកសាងសមិទ្ធផលថ្មីៗ កាន់តែច្រើនជូនមាតុប្រទេស៕