(ប៉េកាំង)៖ ព្រឹកថ្ងៃទី២១ ខែតុលា លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកម្មុយនិស្តចិន បានអញ្ជើញចុះត្រួតពិនិត្យការងារនៅសហគមន៍ Yangmiao ស្ថិតនៅឃុំ Kenli នៅក្រុង Dongying ខេត្ត Shandong។

សហគមន៍នេះគឺជាសហគមន៍ប្រភេទថ្មី ដែលបង្កើតឡើងដើម្បីការធ្វើឱ្យប្រសើរឡើង នូវលក្ខខណ្ឌផលិតកម្ម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ នៅតំបន់ជន់លិចកាលពីមុននៃទន្លេលឿង ដែលគ្របដណ្តប់ភូមិ Fangtai ចំនួន ១១ នៅតាមបណ្តោយទំនប់ទន្លេលឿង។

លោក Xi Jinping បានសំណេះសំណាលជាមួយប្រជាពលរដ្ឋដោយលើកឡើងថា «តាំងពីសមាជបក្សកុម្មុយនិស្តចិនលើកទី ១៨ មក ខ្ញុំបានយកចិត្តទុកដាក់ខ្ពស់ ចំពោះបញ្ហាផ្លាស់ទីលំនៅនិងរើសំណង់ដោយនៅតំបន់ទន្លេលឿង។ ការអនុវត្តការផ្លាស់ទីលំនៅ និងសំណង់គ្រប់ជ្រុងជ្រោយជាជារឿងដ៏អស្ចារ្យមួយ។ បានឃើញជីវភាពរស់នៅ ប្រកបអាជីពដ៏ល្អប្រសើររបស់បងប្អូន ដែលជាការបន្តជំរុញការអភិវឌ្ឍជនបទ ខ្ញុំសប្បាយចិត្តណាស់»