(ប៉េកាំង)៖ ការបណ្តាក់ភ្លើងគប់ជាខ្លឹមសារសំខាន់ និងជានិមិត្តសញ្ញានៃការប្រកួតកីឡាអូឡាំពិក និងជាវប្បធម៌ចំណីចក្ខុសំខាន់នៃការប្រកួតកីឡាអូឡាំពិក ហើយក៏ជាវិធីសំខាន់ដែលបង្ហាញពីគុណតម្លៃ និងទស្សនាទាននៃការប្រកួតកីឡាអូឡាំពិក និងបង្កើតបរិយាកាសសម្រាប់ការប្រកួតកីឡាអូឡាំពិកផងដែរ។

ថ្ងៃទី២០ ខែតុលា ភ្លើងគប់ ភ្លើងគប់សម្រាប់រក្សាភ្លើង និងសម្លៀកបំពាក់របស់អ្នករត់បណ្តាក់ភ្លើងគប់ នៃការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង បានបង្ហាញមុខជាជាសាធារណៈលើកដំបូង កក្តាសំខាន់នៃរូបភាពទាំងនេះ សុទ្ធតែរចនាឡើងតាមនិមិត្តរូប និងស្មារតីអូឡាំពិក ដោយបានបង្ហាញពីទិដ្ឋភាពរត់បណ្តាក់ភ្លើងគប់ ហើយបានបង្ហាញយ៉ាងពេញលេញនូវ អត្ថន័យវប្បធម៌ដ៏សម្បូបែប និងជំនឿចិត្តផ្នែកវប្បធម៌របស់ប្រទេសម្ចាស់ផ្ទះ និងទីក្រុងម្ចាស់ផ្ទះ។

ចង្កៀងភ្លើងគប់អូឡាំពិករដូវរងាទីក្រុងប៉េកាំងមានដើមកំណើតពីចង្កៀងវាំងChangxinនៃរជ្ជកាលហានខាងលិចកាលពីជាង២០០០ឆ្នាំមុន មានទម្ងន់ស្រាលនិងស្រស់ស្អាត រចនាតាមបែបការពារបរិស្ថាន។ពាក្យ “Changxin”គីមានន័យថា ជំនឿជាអមតៈ តំណាងឱ្យការស្វែងរករបស់មនុស្សជាតិចំពោះពន្លឺនិងក្តីសង្ឃឹម។

ភ្លើងគប់រក្សាភ្លើងរចនាសមស្របតាមក្រឹត្យក្រមធម្មជាតិ និងការរួមបញ្ចូលអ្វីៗទាំគ្រប់យ៉ង គំនិតច្នៃប្រឌិតបានមកពី Zun ដែលជាវត្ថុបូជាប្រពៃណីចិន។

ការរចនាសម្លៀកបំពាក់របស់អ្នករត់បណ្តាក់ភ្លើងគប់រូមមាន កងប្រាំអូឡាំពិក និងសញ្ញារត់បណ្តាក់ភ្លើងគប់ជាដើម។ ឯកសណ្ឋានមួយឈុករួមមាន ខោអាវ មួកស្រោមដៃ និងស្បែកជើងកីឡា។ ឆ្លងតាមការច្នៃប្រឌិត និងផលិតអស់រយៈពេល ១០ខែ និមិត្តសញ្ញនៃការរត់បណ្តាក់ភ្លើងគប់ នៃការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង បានប្រកាសជាសាធារណៈ។

ការរចនានិមិត្តសញ្ញាបានរួមបញ្ចូលទេវកថាចិនបុរាណ និងសិល្បៈអក្សរផ្ចង់ប្រពៃណី ដោយបានបង្ហាញពីក្តីសង្ឃឹមដ៏ល្អបវរ ដែលរួមគ្នាកសាងសហគមន៍រួមវាសនាតែមួយរបស់មនុស្សជាតិ និងស្មារតីអូឡាំពិកក្នុងចិត្តរបស់ប្រជាជនចិន៕