(ប៉េកាំង)៖ ប្រទេសចិនកំពុងស្ថិតក្នុងរដូវរំហើយ កសិករចិនគ្រប់ទីកន្លែងកំពុងជាប់រវល់នឹងការប្រមូលផល។ ប្រជាជនចិនសម្គាល់ថា បើកសិកម្មបានអភិវឌ្ឍប្រកបដោយស្ថិរភាព នោះប្រទេសជាតិនឹងមានសុវត្ថិភាព។

ឆ្នាំ២០២១នេះ ប្រទេសចិនបានចាប់ផ្តើមអនុវត្តផែនការជាតិ ៥ឆ្នាំ ទី១៤ ភារកិច្ចសំខាន់មួយក្នុងនោះគឺ ស្តារជនបទឱ្យរីកចម្រើនដោយគ្រប់ជ្រុងជ្រោយ ក្រោមស្ថានភាពដែលរងផលប៉ះពាល់ពីជំងឺឆ្លង ហើយការផលិតស្បៀងអាហារជាសកលពុំមានស្ថិរភាព ការធានាសុវត្ថិភាពស្បៀងអាហារ ជាកិច្ចការសំខាន់សម្រាប់ប្រទេសចិន។

លោក Xi Jinping ប្រធានរដ្ឋចិនធ្លាប់គូសបញ្ជាក់ជាច្រើនលើកថា សុវត្ថិភាពស្បៀងអាហារជាបញ្ហាមូលដ្ឋាន ដែលពាក់ព័ន្ធនឹងការររស់រានមានជីវិតនៃមនុស្សជាតិ។ ដូចនេះហើយសម្រាប់ប្រទេសចិនផ្ទាល់ គួរធានាជាក់លាក់នូវសុវត្ថិភាពស្បៀងអាហារក្នុងស្រុក ត្រូវបន្តការពារដីស្រែឱ្យល្អ បន្តអភិវឌ្ឍបច្ចេកទេសគន្លឹះផ្នែកកសិកម្ម។ រដ្ឋាភិបាលចិននឹងពង្រឹងនយោបាយគាំទ្រលើការផលិតស្បៀង «ដើម្បីឱ្យកសិករដាំដំណាំស្បៀងអាចទទួលផលចំណេញ»។

គ្រាប់ពូជហាក់ដូចជា «បន្ទះឈីប» នៃកសិកម្ម។ លោក Xi Jinping ក៏ធ្លាប់សង្កត់ធ្ងន់ថា ការអភិវឌ្ឍបច្ចេកទេសកសិកម្មត្រូវពឹងលើខ្លួនឯង ពង្រឹងដោយម្ចាស់ការ ត្រូវចាប់ផ្តើមពីការបណ្តុះគ្រាប់ពូជល្អ ពោលគឺធានាសុវត្ថិភាពស្បៀងរបស់ចិន ដោយពឹងលើគ្រាប់ពូជរបស់ចិន។

សូមបញ្ជាក់ថា បច្ចុប្បន្ននេះ ក្នុងចំណោមទំហំផ្ទៃដីដាំដំណាំស្បៀងអាហារសរុបរបស់ប្រទេសចិន គ្រាប់ពូជចិនមានអត្រាលើសពី ៩៥%

រូបភាពឯកសារ៖

១៖ លោក Xi Jinping បានចុះពិនិត្យពីសភាពរីកលូតលាស់នៃដំណាំតាមស្រែចម្ការ ក្នុងឱកាសចុះទៅត្រួតពិនិត្យការងារនៅភូមិ Gaoxigou ខេត្ត Shhanxi នាថ្ងៃទី១៣ខែកញ្ញា ឆ្នាំ២០២១។ វាលស្រែគ្របដណ្តប់ដោយពណ៌បៃតង ដែលពោរពេញដោយក្តីសង្ឈឹម។

២៖ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ កសិករភូមិ Changjiang ខេត្ត Hunan ប្រទេសចិនកំពុងបើកម៉ាស៊ីនច្រូតស្រូវ

៣៖ ថ្ងៃទី១៨ ខែតុលា កម្មករក្នុងកសិដ្ឋានលក្ខណៈគ្រួសារមួយនៃក្រុង Liaocheng ខេត្ត Shandong ប្រទេសចិនកំពុងប្រមូលសណ្តែកសៀង

៤៖ នេះជាដីស្រែនៅភូមិ Jiangzhuang ខេត្ត Hebei ដែលថតនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០

៥៖ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ នៅភូមិ Chennan ខេត្ត Hunan ប្រទេសចិន អ្នកភូមិកំពុងហាលស្រូវ៕