(ម៉ានីល)៖ ក្រសួងសុខាភិបាលហ្វីលីពីន នៅថ្ងៃអាទិត្យ ទី១៧ ខែតុលា ឆ្នាំ២០២១នេះបានរាយការណ៍ពីការរកឃើញអ្នកឆ្លង COVID-19 ចំនួន ៦,៩១៣នាក់ និងស្លាប់ថ្មី ៩៥នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។

បើតាមក្រសួងសុខាភិបាលហ្វីលីពីន បូកបញ្ចូលតួលេខថ្មីខាងលើ ធ្វើឱ្យចំនួនអ្នកឆ្លង COVID-19 សរុបកើនដល់ ២,៧២០,៣៦៨នាក់ ក្នុងនោះស្លាប់កើនដល់ ៤០,៦៧៥នាក់ និងជាសះស្បើយឡើងវិញ ២,៥៩៨,០៥២នាក់។

គួរបញ្ជាក់ថា ហ្វីលីពីនដែលមានប្រជាជនសរុប ១១០លាននាក់ បានធ្វើតេស្ដរក COVID-19 ច្រើនជាង ២០.៥លាននាក់ ចាប់តាំងពីជំងឺដ៏កាចសាហាវមួយនេះ ផ្ទុះឡើងកាលពីខែមករា ឆ្នាំ២០២០មក៕