(បរទេស)៖ ខាងក្រោមគឺជារូបភាពគួរឲ្យចាប់អារម្មណ៍មួយចំនួន នៃស្ថានការណ៍អន្តរជាតិ ដែលត្រូវបានជ្រើសរើសសម្រាប់ថ្ងៃសៅរ៍ ទី១៦ ខែតុលា ឆ្នាំ២០២១។

១៖ ទីបំផុត NASA បាញ់បង្ហោះយាន Lucy ដើម្បីទៅស្រាវជ្រាវចង្កោមអាចម៍ផ្កាយ Trojan ស្ថិតនៅគន្លងគោចរភពព្រហស្បតិ៍។

២៖ ក្រុមអវកាសយានិកចិន ជិះយាន Shenzhou-13 ទៅដល់ស្ថានីយអវកាស ដោយសុវត្ថិភាព។

៣៖ មីយ៉ាន់ម៉ា ទើបទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន៤លានដូសទៀត ដែលទិញពីប្រទេសចិន។

៤៖ សិស្ស ១១នាក់លង់ទឹកស្លាប់ និង ១០នាក់ទៀតត្រូវជួយសង្គ្រោះ នៅឥណ្ឌូណេស៉ី។

៥៖ អាស៊ានសម្រេចមិនអញ្ជើញ មេដឹកនាំយោធាមីយ៉ាន់ម៉ា មីន អោង ហ្លេង ឲ្យចូលរួមកិច្ចប្រជុំកំពូល។

៦៖ ប៉ាឡេស្ទីន ព្រមានពីផលវិបាក នៃផែនការសាងសង់ទីលំនៅថ្មីៗបន្ថែមទៀត របស់អ៉ីស្រាអែល ក្នុងទីក្រុងហ្សេរុយសាឡឹម។

៧៖ គ្រោះរញ្ជួយដី៤.៨រ៉ិចទ័រ នៅកោះបាលីរបស់ឥណ្ឌូណេស៉ី បង្កឲ្យមនុស្សស្លាប់៣នាក់ និងរបួស៧នាក់។