(ប៉េកាំង)៖ «តើប្រទេសមួយមានប្រជាធិបតេយ្យឬអត់ បញ្ហាគន្លឹះគឺនៅត្រង់ តើប្រជាជនបានធ្វើជាម្ចាស់ផ្ទះយ៉ាងពិតប្រាកដឬយ៉ាងណា»។ ពេលថ្លែងសុន្ទរកថាគន្លឹះក្នុងសន្និសីទ អំពីការងារសភាតំណាងប្រជាជនទូទាំងប្រទេស នៃមជ្ឈិមចិនដែលបើកធ្វើនាពេលថ្មីៗកន្លងទៅនេះ លោក Xi Jinping ប្រធានរដ្ឋចិនបានធ្វើសេចក្តីសន្និដ្ឋានដូចពោលខាងលើនេះ។ ទស្សនៈស្តីពី «ប្រជាធិបតេយ្យប្រជាជនក្នុងដំណើរអភិវឌ្ឍន៍ទាំងមូល» ដែលលោកប្រធានរដ្ឋចិន Xi Jinping បានអធិប្បាយយ៉ាងស៊ីជម្រៅ គឺជារបបប្រជាធិបតេយ្យ ដែលអាចធានាឱ្យប្រជាជនធ្វើជាម្ចាស់ផ្ទះ និងដោះស្រាយតម្រូវការជាក់ស្តែងរបស់ប្រជាជន ដែលបានបង្ហាញពីលក្ខណៈពិសេសយ៉ាងច្បាស់លាស់ នៃប្រជាធិបតេយ្យបែបចិន។

ក្នុងនាមជាគណបក្សកាន់អំណាចធំជាងគេនៅលើពិភពលោក ចាប់តាំងពីបានបង្កើតឡើងមក បក្សកុម្មុយនិស្តចិនក៏បានតម្កល់ទុក ការសម្រេចឱ្យប្រជាជនធ្វើជាម្ចាស់ផ្ទះ ជាបេសកកម្មសំខាន់របស់ខ្លួន។ បន្ទាប់ពីសាធារណរដ្ឋប្រជាមានិតចិន បានបង្កើតឡើងឆ្លងតាមរយៈ ការបង្កើតការចាត់ចែងខាងនយោបាយដ៏សំខាន់មួយចំនួន ដូចជា របបសភាតំណាងប្រជាជន របបពហុបក្សធ្វើកិច្ចសហប្រតិបតិ្តការ និងប្រឹក្សានយោបាយជាមួយគ្នាជាដើម បានធានាឱ្យ «អំណាចទាំងអស់របស់ប្រទេសជាតិ» ត្រូវក្តាប់ជាប់យ៉ាងមុតមាំក្នុងដៃរបស់ប្រជាជន។ ចាប់តាំងពីសមាជបក្សកុម្មុយនិស្តចិនលើកទី ១៨ មក គណបក្សកាន់អំណាចចិនបានធ្វើឱ្យស៊ីជម្រៅ នូវការស្វែងយល់អំពីក្រឹត្យក្រមអភិវឌ្ឍន៍ នៃនយោបាយប្រជាធិបតេយ្យ ហើយបានលើកឡើងនូវទស្សនៈសំខាន់ស្តីពី «ប្រជាធិបតេយ្យប្រជាជនក្នុងដំណើរអភិវឌ្ឍន៍ទាំងមូល»

មជ្ឈដ្ឋានខាងក្រៅបានមើលឃើញថា «ប្រជាធិបតេយ្យប្រជាជនក្នុងដំណើរអភិវឌ្ឍន៍ទាំងមូល» របស់ប្រទេសចិនមិនត្រឹមតែមានរបៀបវារៈខាងប្រព័ន្ធរបប ប្រកបដោយសុក្រឹតភាពប៉ុណ្ណោះទេ ថែមទាំងក៏មានការអនុវត្តជាក់ស្តែង សម្រាប់ចូលរួមប្រឹក្សាកិច្ចការនយោបាយយ៉ាងពេញលេញផងដែរ។ រាល់សេចកី្តសម្រេចចិត្តផ្នែកនីតិប្បញ្ញតិ្តសំខាន់ៗរបស់ចិនទាំងអស់ សុទ្ធតែបានបង្កើតឡើងតាមរយៈរបៀបវារៈ ការពិគ្រោះពិភាក្សា និងការធ្វើសេចក្តីសម្រេចចិត្តប្រកបដោយវិទ្យាសាស្ត្រ និងប្រជាធិបតេយ្យ។ ប្រការនេះបានធានាយ៉ាងជាក់លាក់ឱ្យរាល់របបច្បាប់សុទ្ធ តែទទួលយ៉ាងពេញលេញ នូវមតិយោបល់ពីមជ្ឈដ្ឋាននានាក្នុងសង្គម ក្នុងន័យគាំពារផលប្រយោជន៍របស់ប្រជាជនចិន ដ៏ច្រើនកុះករឱ្យបានកាន់តែល្អ។

ភាពជោគជ័យនៃ «ប្រជាធិបតេយ្យប្រជាជនក្នុងដំណើរអភិវឌ្ឍន៍ទាំងមូល» បានធ្វើឱ្យពិភពលោកយល់ឃើញថា «តើប្រទេសមួយមានប្រជាធិបតេយ្យឬអត់ ត្រូវអាស្រ័យដោយប្រជាជនរបស់ប្រទេសខ្លួនមកវាយតម្លៃ តែគឺមិនមែនអាស្រ័យដោយមនុស្សមួយចំនួនតូច នៅខាងក្រៅមកនិយាយឆ្កាដៃឆ្កាជើងនោះឡើយ»។ លោក Shuki Said នីតិបណ្ឌិតដ៏ល្បីឈ្មោះរបស់អេហ្ស៊ីបបានលើកឡើងថា សមិទ្ធផលអភិវឌ្ឍន៍ដ៏ធំធេងរបស់ចិនបានបញ្ជាក់រួចហើយថា ប្រជាធិបតេយ្យប្រជាជនក្នុងដំណើរអភិវឌ្ឍន៍ទាំងមូលរបស់ចិនគឺ សមហេតុផល និងប្រកបដោយប្រសិទ្ធភាព ដែលបានជំរុញការវិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិ និងបំផុសភាពរស់រវើក និងកម្លាំងផលិតកម្មរបស់ប្រជាជន។

«ប្រជាធិបតេយ្យមិនមែនជាវត្ថុតែងលម្អនោះទេ តែគឺត្រូវប្រើប្រាស់ក្នុងការដោះស្រាយបញ្ហារបស់ប្រជាជន»។ ប្រវត្តិសាស្ត្របានបញ្ជាក់រួចហើយថា «ប្រជាធិបតេយ្យបែបចិន» គឺ មានប្រសិទ្ធភាពល្អ។ នៅពេលអនាគត ប្រទេសចិននឹងបន្តដើរតាមផ្លូវនេះយ៉ាងមុតមាំតទៅទៀត ពោលគឺ អភិវឌ្ឍឥតឈប់ឈរនូវប្រជាធិបតេយ្យប្រជាជន ក្នុងដំណើរអភិវឌ្ឍន៍ទាំងមូលដើម្បីសម្រេចបាននូវបំណងប្រាថ្នា និងតម្រូវការរបស់ប្រជាជនចំពោះជីវភាពដ៏ល្អបវរ ក៏ដូចជារួមចំណែកជាតម្រិះប្រាជ្ញាចិនកាន់តែច្រើនដល់វឌ្ឍនភាព នៃអរិយធម៌នយោបាយមនុស្សជាតិផងដែរ៕ (#CCFRComment#)