(ប៉េកាំង)៖ លោក Martin Jacques ជាបញ្ញវន្ត និងអ្នកនិពន្ធដ៏ល្បីឈ្មោះរបស់ប្រទេសអង់គ្លេស ជាអ្នកបកស្រាយអំពីប្រទេសចិនល្បីបំផុតមួយរូប នៅប្រទេសលោកខាងលិច។ ថ្មីៗនេះ លោក Peng Dawei ប្រធានអ្នកកាសែតរបស់ ទីភ្នាក់ងារសារព័ត៌មានចិន ប្រចាំនៅប្រទេសអាល្លឺម៉ង់ និងជាអនុប្រធានវិទ្យាល័យសិក្សាស្រាវជ្រាវ នៃទីភ្នាក់ងារសារព័ត៌មានចិន បានយកបទសម្ភាសន៏ជាមួយលោក Martin Jacques។

លោក Martin Jacques បានថ្លែងថា បើសិនចង់យល់ដឹងពីភាពជោគជ័យ លើការអភិវឌ្ឍដែលប្រទេសចិនបានទទួលបាន នោះចាំបាច់ត្រូវយល់ដឹងពីលក្ខណៈពិសេសរបស់អរិយធម៌ចិន ហើយត្រូវយល់ថា ចិនមិនត្រឹមតែជារដ្ឋជាតិប៉ុណ្ណោះទេ ថែមទាំងជារដ្ឋអរិយធម៌ទៀតផង។ ចាំចាច់ត្រូវយល់ថា ប្រទេសចិនមិនមែនតែជាប្រទេសមានជនជាតិតែមួយប៉ុណ្ណោះទេ ថែមទាំងជាប្រទេសដែលមានអរិយធម៌ល្អទៀតផង។

លោកបានលើកឡើងថា ការប៉ុនប៉ងបង្ខំឱ្យប្រទេសចិន ទទួលយកទស្សនៈតម្លៃដូចជា សិទ្ធិមនុស្សលោកខាងលិចរបស់បុគ្គលជាច្រើននោះ បានធ្វើឱ្យប្រទេសលោកខាងលិចមិនបានយល់ដឹងពីប្រទេសចិននោះទ្បើយ។ លោកបានស្នើពួកគេដែរចង់ដឹងការពិតមែននោះ គួរស្វែងយល់ពីប្រទេសចិនសិនថា ចិនទទួលបានភាពជោគជ័យយ៉ាងដូចម្ដេច ក្នុងការទប់ស្កាត់ជំងឺកូវីដ១៩៕