(បរទេស)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃសៅរ៍ ទី១៦ ខែតុលា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ២៤០, ៨៣៣,៣១០នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៤,៩០៤,៧៥៧នាក់ និងជាសះស្បើយឡើងវិញ ២១៨,០៩៥,៩៣៤នាក់។

យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។

សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៤៥,៧៣៨,៥៨៥នាក់ ស្លាប់ចំនួន ៧៤៣,៨៨០នាក់ និងជាសះស្បើយចំនួន ៣៥,៣០៤,០៩៧នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា។ ឥណ្ឌាមានអ្នកឆ្លង ៣៤, ០៥២,៦៨៧នាក់ ស្លាប់ចំនួន ៤៥២,០១០នាក់ និងជាសះស្បើយ ៣៣,៣៩២, ៣៥៣នាក់។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីល មានអ្នកឆ្លង ២១, ៦២៧,៤៧៦នាក់ ស្លាប់ ៦០២,៧២៧នាក់ និងជាសះស្បើយ ២០,៧៧៣,៨២៦នាក់។

ខាងក្រោមជាទិន្នន័យប្រទេសចំនួន២០ ដែលមានអ្នកឆ្លងជំងឺ COVID-19 ច្រើនជាងគេ៖