(ពិភពលោក)៖ នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែតុលា ឆ្នាំ២០២១នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។

១៖ ទីបំផុតសហរដ្ឋអាមេរិក ចូលរួមក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្ស UN ឡើងវិញហើយ បន្ទាប់ពីបានដកខ្លួនចេញកាលពីឆ្នាំ២០១៨

២៖ អាមេរិក៖ ក្រុមអ្នកជំនាញ FDA គាំទ្រការចាក់ដូសទី៣ ដោយប្រើវ៉ាក់សាំងបង្ការកូវីដ-១៩ Moderna សម្រាប់មនុស្សចាស់ និងអ្នកងាយរងគ្រោះ

៣៖ អ្នកដែលមិនបានចាក់ វ៉ាក់សាំងបង្ការកូវីដ-១៩ នឹងត្រូវបណ្តេញចេញពីជួរ កងទ័ពជើងទឹកអាមេរិក

៤៖ លោក Xi Jinping សង្កត់ធ្ងន់ថា ត្រូវប្រកាន់ខ្ជាប់និងធ្វើឱ្យមានសុក្រឹតភាព នូវរបបសភាតំណាងប្រជាជនចិន ជំរុញឥតឈប់ឈរនូវប្រជាធិបតេយ្យប្រជាជន ក្នុងដំណើរអភិវឌ្ឍន៍ទាំងមូល

៥៖ ប្រជាជនតៃវ៉ាន់បង្ហាញការឈឺចាប់ និងខឹងសម្បារ ក្រោយករណីឆេះអគារ ដែលផ្តាច់ជីវិតមនុស្ស៤៦នាក់

៦៖ អង់គ្លេស៖ សមាជិកសភាអភិរក្សលោក លោក David Ames ត្រូវបានគេចាក់ជាច្រើនកាំបិត នៅក្នុងការប្រជុំមណ្ឌលបោះឆ្នោតមួយ