(ប៉េកាំង)៖ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បាននិយាយនៅថ្ងៃសុក្រនេះថា វាជាការចាំបាច់ណាស់សម្រាប់ប្រទេសចិន និងសហភាពអឺរ៉ុប (EU) ក្នុងការពង្រឹងទំនាក់ទំនងយុទ្ធសាស្ត្រ និងរួមគ្នាលើកកម្ពស់សុខមាភាព និងការអភិវឌ្ឍប្រកបដោយស្ថិរភាព នៃទំនាក់ទំនងភាគីទាំងពីរដើម្បីជាប្រយោជន៍រួម។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃសុក្រ ទី១៥ ខែតុលា ឆ្នាំ២០២១។

លោកបានធ្វើការកត់សម្គាល់បែបនេះ នៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Charles Michel។

លោក ស៊ី ថែមទាំងបាននិយាយផងដែរថា ចិននិងសហភាពអឺរ៉ុបគឺជាកងកម្លាំងឯករាជ្យសំខាន់ពីរ និងជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ៕