(ប៉េកាំង)៖ នាយប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញចូលរួមពិធីបើកនៃមហាសន្និបាត ស្តីពីគមនាគមន៍ប្រកបដោយនិរន្តរភាពសកលលើកទី ២ របស់អង្គការសហប្រជាជាតិ (UN) ព្រមទាំងថ្លែងសុន្ទរកថាគន្លឹះតាមប្រព័ន្ធវីដេអូ។

លោក Xi Jinping បានសង្កត់ធ្ងន់ថា គមនាគមន៍គឺជាសសៃឈាមរបស់សេដ្ឋកិច្ច និងជាចំណងនៃអរិយធម៌។ បើមើលពីប្រវតិ្តសាស្រ្តពិភពលោក ចាប់ពីផ្លូវសូត្របុរាណដល់យុគសម័យនាវាចរណ៍ រហូតដល់បណ្តាញគមនាគមន៍ទំនើប ដែលពង្រីកទៅគ្រប់ទិសទី គមនាគមន៍បានជំរុញសមាហរណកម្មសេដ្ឋកិច្ច និងការផ្លាស់ប្តូរវប្បធម៌មនុស្សជាតិ ដែលធ្វើឱ្យពិភពលោកក្លាយជា “ភូមិផែនដី” ដែលមានការតភ្ជាប់គ្នាយ៉ាងជិតស្និទ្ធ៕