(ប៉េកាំង)៖ រសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ លោក Xi Jinping ប្រធានរដ្ឋចិនបានចូលរួមកិច្ចប្រជុំកំពូល នៃមហាសន្និបាតភាគីហត្ថលេខីនៃ «អនុសញ្ញាជីវចម្រុះ» លើកទី ១៥ ព្រមទាំងថ្លែងសុន្ទរកថាគន្លឹះតាមប្រព័ន្ធវីដេអូ។

លោក Xi Jinping បានគូសបញ្ជាក់ថា ដើម្បីអនាគតរួមរបស់យើងទាំងអស់គ្នា យើងត្រូវចាប់ដៃគ្នាដើម្បីចាប់ដំណើរការថ្មី នៃការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់របស់មនុស្សជាតិ។ លោកបានលើកសំណើ ៤ចំណុច៖ ទី១ យកការកសាងអរិយធម៌អេកូឡូស៊ី ទៅសម្របសម្រួលទំនាក់ទំនងរវាងមនុស្ស និងធម្មជាតិ។ ទី២ យកការផ្លាស់ប្តូរពណ៌បៃតងទៅជំនួយ ការអភិវឌ្ឍប្រកបដោយចីរភាពជាសកល។ ទី៣ ផ្តោតលើសុខុមាលភាពរបស់ប្រជាជន ដើម្បីជំរុញយុតិធ៌មនិងសច្ចធម៌សង្គម។ ទី៤ ផ្អែកលើច្បាប់អន្តរជាតិ ដើម្បីគាំពារប្រព័ន្ធអភិបាលកិច្ចអន្តរជាតិ ប្រកបដោយយុត្តិធម៌និងសមហេតុផល។

លោក Xi Jinping បានថ្លែងទៀតថា ការកសាងអរិយធម៌អេកូឡូស៊ី របស់ចិនទទួលបានសមិទ្ធផលលេចធ្លោ។ កាលពីពេលថ្មីៗនេះ ដំរី Yunnan បំលាស់ទីទៅភាគខាងជើងខេត្ត Yunnan ហើយវិលត្រឡប់ទៅកន្លែងដើមវិញ បានបង្ហាញពីសមិទ្ធផលនៃការការពារសត្វព្រៃរបស់ប្រទេសចិន។ ប្រទេសចិននឹងបន្តជំរុញការកសាងអរិយធម៌អេកូឡូស៊ី អនុវត្តទស្សនៈអភិវឌ្ឍន៍ថ្មីស្តីពី ការច្នៃប្រឌិតថ្មី ការសម្របសម្រួលបៃតង ការបើកទូលាយ និងការចែករំលែក ដោយមិនងាករេជាដាច់ខាត ដើម្បីកសាងប្រទេសចិនដ៏ស្រស់ស្អាត៕