(ប៉េកាំង)៖ នេះជារឿងរ៉ាវមួយដែលឆ្លងកាត់មួយសតវត្សរ៍ វាក៏ជាគំរូនៃសមាជិកបក្សកុម្មុយនិស្តចិនគ្រប់ជំនាន់ ដែលបានប្រកាន់ខ្ជាប់នូវឧត្តមគតិ និងជំនឿរបស់ខ្លួនហើយព្យាយាមតស៊ូជាប់ជានិច្ច។ គ្រួសារដ៏សាមញ្ញមួយនៃសមាជិកបក្ស ធ្វើកិច្ចខំប្រឹងប្រែងអស់ ៣ជំនាន់ ដើម្បីជួយប្រជាជនឱ្យមានជីវភាពកាន់តែល្អបវរ ដែលជាការបកស្រាយអំពីការអនុវត្តជាក់ស្តែង នូវគោលបំណងដើម និងបេសកកម្មរបស់សមាជិកបក្សកុម្មុយនិស្តចិន។

បុគ្គលទាំងបីនាក់នេះ គឺលោកយាយ Qin Jisheng សមាជិកបក្សកុម្មុយនិស្តចិន ដែលបានចាកចេញពីក្រុងប៉េកាំង ដើម្បីទៅផ្តល់ជំនួយនៅតំបន់ម៉ុងហ្គោលីក្នុងកាលពី ៦០ឆ្នាំមុន និងលោកស្រី Liao Qinping ជាកូនស្រីរបស់គាត់ និងអ្នកនាង LvTao ជាកូនចៅរបស់គាត់។ ពួកគេសុទ្ធតែជាគ្រូពេទ្យផ្នែកសម្ភព និងរោគស្ត្រី ដែលបានរួមចំណែកជាយុវវ័យ និងក្តីស្រឡាញ់របស់ខ្លួនដល់បុព្វហេតុនៃការជួយសង្គ្រោះ និងព្យាបាលអ្នកជំងឺ។

រូបភាពទាំងនេះបានបង្ហាញពីការបន្តវេននៃស្មារតីបក្សអស់ ៣ជំនាន់ និងជាការបកស្រាយយ៉ាងរស់រវើក នៃកិច្ចខិតខំប្រឹងប្រែងជាប់រហូត របស់បក្សកុម្មុយនិស្តចិនក្នុងការបម្រើប្រជាជន ដើម្បីស្វែងរកសុភមង្គលជូនដល់ប្រជាជន៖