(អ៊ីស្លាម៉ាបាដ)៖ លោក Abdul Qadeer Khan ដែលត្រូវបានគេគោរព និងចាត់ទុកថាជាងបិតានៃកម្មវិធីនុយក្លេអ៊ែរប៉ាគីស្ថាន បានទទួលមរណភាពហើយនៅថ្ងៃអាទិត្យនេះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Al-Jazeera នៅថ្ងៃអាទិត្យ ទី១០ ខែតុលា ឆ្នាំ២០២១។

អ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែររូបនេះ បានទទួលមរណភាពនៅអាយុ៨៥ ឆ្នាំ នៅក្នុងរដ្ឋធានីអ៊ីស្លាម៉ាបាដ ក្រោយពីពេលថ្មីៗនេះត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យដើម្បីព្យាបាលជំងឺកូវីដ១៩ ។

គួរបញ្ជាក់ថា នៅក្នុងប្រទេសប៉ាគីស្ថាន លោកត្រូវបានគេកោតសរសើរ និងគោរពយ៉ាងខ្លាំង ដែលបានផ្លាស់ប្តូរប្រទេសអ៊ីស្លាមមួយនេះ ទៅជាប្រទេសដែលមានថាមពលអាវុធនុយក្លេអ៊ែរដំបូងគេនៅលើពិភពលោក។ ប៉ុន្តែនៅប្រទេសលោកខាងលិចវិញ លោកត្រូវបានចាត់ទុកថាជាមនុស្សដ៏គ្រោះថ្នាក់ និងជាអ្នកទទួលខុសត្រូវចំពោះការរត់ពន្ធបច្ចេកវិទ្យាទៅកាន់រដ្ឋខុសច្បាប់ទាំងឡាយ៕