(ពិភពលោក)៖ នៅថ្ងៃសៅរ៍ ទី០៩ ខែតុលា ឆ្នាំ២០២១នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។

ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ប្រព័ន្ធផ្សព្វផ្សាយអាមេរិក បានរាយការណ៍ដោយដកស្រង់សម្តីអាជ្ញាធរថា មនុស្សទាំង ០៤នាក់នៅលើយន្តហោះធុនតូចមួយគ្រឿងប្រភេទ Cessna 210 បានស្លាប់នៅរសៀលថ្ងៃសុក្រសប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៉ីនតោន) បន្ទាប់ពីបានធ្លាក់ និងផ្ទុះឆេះនៅក្បែរទីក្រុងអាត្លង់តា (Atlanta) រដ្ឋចរចៀ (Georgia) សហរដ្ឋអាមេរិក។

២៖ ប្រេស៊ីល និងបណ្តាប្រទេសអាមេរិកឡាទីនផ្សេងទៀត កំពុងស្ថិតនៅក្រោម «សម្ពាធដែលមិនសមហេតុផល» ដើម្បីចាត់វិធានការការពារព្រៃអាម៉ាហ្សូន (Amazon)។

៣៖ ក្រុមចម្រុះអារ៉ាប់ដឹកនាំដោយអារ៉ាប៊ីសាអូឌីត បានឱ្យដឹងថាមនុស្សយ៉ាងហោច ១០នាក់ បានរងរបួសនៅក្នុងការវាយប្រហារដោយយន្ដហោះដ្រូន នៅឯអាកាសយានដ្ឋាន King Abdullah ស្ថិតនៅឯទីក្រុង Jizan នៃភាគខាងត្បូងប្រទេសអារ៉ាប៊ីសាអូឌីតកាលពីយប់ថ្ងៃសុក្រ និងព្រឹកព្រលឹមថ្ងៃសៅរ៍នេះ។

៤៖ លោក អាបុលហាស្សាន បានីសាដ (Abolhassan Banisadr) ដែលត្រូវជាប្រធានាធិបតីដំបូងរបស់ប្រទេសអ៉ីរ៉ង់ បន្ទាប់ពីបដិវត្តន៍ឆ្នាំ១៩៧៩ នោះ បានទទួលមរណភាពហើយនៅក្នុងអាយុ ៨៨ឆ្នាំ។

៥៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃសៅរ៍នេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗនៃជំងឺកូវីដ១៩ ចំនួន ៤,៥១៣ករណី និងស្លាប់ ១០៥បន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ៕