(ប៉េកាំង)៖ យប់ថ្ងៃទី១ ខែតុលា បន្ទាប់ពីអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានចាក់ផ្សាយ «កម្មវិធីពិសេសដើម្បីអបអរសាទរបុណ្យជាតិចិនឆ្នាំ២០២១ សិបុនចិន កោតសរសើរមាតុប្រទេស» ទទួលបានការចាប់អារម្មណ៍និងប្រតិកម្មតបយ៉ាងខ្លាំងទាំងក្នុងនិងក្រៅប្រទេស។ សិល្បករហុងកុង ម៉ាកាវ និងតៃវ៉ាន់ជាច្រើនរូបបានសម្តែង ជាមួយសិល្បករចិនដីគោកលើឆាកជាមួយគ្នា។

នាពេលថ្មីៗកន្លងទៅនេះ ប្រព័ន្ធសារព័ត៌មាននៃកោះតៃវ៉ាន់ដែលមានលំអៀងខាងនយោបាយបានវាយប្រហារនិងបំភិតបំភ័យដល់សិល្បករតៃវ៉ាន់ជាច្រើនលើកទាក់ទិន នឹងរឿងនេះ អ្នកនាំពាក្យមជ្ឈមណ្ឌលកម្មវិធីសិល្បៈនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនឆ្លើយតបដូចតទៅ៖ រាល់លើកដល់ពេលបុណ្យប្រពៃណីសំខាន់ៗ របស់ប្រជាជាតិចិន អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនសុទ្ធតែរៀបចំនិងផលិតកម្មវិធីពិសេសដូចជារាត្រីសមោសរសិល្បៈជាដើម ហើយអញ្ជើញជនរួមជាតិហុងកុង ម៉ាកាវ និងតៃវ៉ាន់សម្តែងកម្មវិធីសិល្បៈជាមួយសិល្បករចិនដីគោក ក្នុងន័យរួមគ្នាអបអរថ្ងៃបុណ្យដោយសប្បាយរីករាយ។

បុណ្យជាតិចិនឆ្នាំនេះយើងក៏បានផលិតកម្មវិធីសិល្បៈផងដែរ។ មិនថាកម្រិតសិល្បៈឬមួយក៏កម្រិតពេញចិត្តពីសំណាក់ទស្សនិកជនទាំងជាតិ និងអន្តរជាតិក្តីកម្មវិធីពិសេស ដើម្បីអបអរបុណ្យជាតិឆ្នាំនេះសុទ្ធតែបានបំកែកកំណត់ត្រាថ្មី។ សិល្បករតៃវ៉ាន់ទៅសម្តែងកម្មវិធីនៅចិនដីគោក ក៏ដូចជាចូលរួមសកម្មភាពដូចជារាត្រីសមោសរសិល្បៈ នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនជាដើម បានទទួលការពេញនិយមពីទស្សនិកជននិងមានប្រតិកម្មយ៉ាងសកម្មក្នុងសង្គម។

ប៉ុន្តែ ប្រព័ន្ធសារព័ត៌មាននៃកោះតៃវ៉ាន់ដែលមានលំអៀងខាងនយោបាយមិនអើពើនឹងការពិតជាក់ស្តែង និងបំភិតបំភ័យសិល្បករតៃវ៉ាន់ដែលមានការប្រាស្រ័យទាក់ទង ជាមួយចិកដីគោក អាចនិយាយបានថាគឺរករឿងគ្រប់បែបយ៉ាងដើម្បីធ្វើការគាបសង្កាត់ យើងប្រឆាំងយ៉ាងដាច់ខាតចំពោះរឿងនេះ។ យើងសូមរំលឹកឡើងវិញថា បន្តស្វាគមន៍សិល្បករតៃវ៉ាន់មកចូលរួមកម្មវិធីសិល្បៈ និងសម្តែងកម្មវិធីសិល្បៈជាមួយជនរួមជាតិចិនដីគោក៕