(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុនបណ្តាញទំនាក់សង្គមដូចជា Facebook, Instagram, WhatsApp និង Messenger បាននិងកំពុងជាប់គាំងនៅទូទាំងពិភពលោក។ នេះបើយោងតាមការចេញផ្សាយដោយ Dailymail នៅថ្ងៃចន្ទ ទី០៤ ខែតុលា ឆ្នាំ២០២១។

យោងតាម DownDetector បញ្ហានេះបានចាប់ផ្តើមកើតឡើង នៅប្រហែលម៉ោង 16:44 BST (11:44 ET) ហើយកំពុងជះឥទ្ធិពលដល់អ្នកប្រើប្រាស់ទូទាំងពិភពលោក។

ជុំវិញបញ្ហានេះ ខាងក្រុមហ៊ុន Facebook កំពុងដោះស្រាយបញ្ហានេះជាបន្ទាន់៕