(បរទេស)៖ ខាងក្រោមគឺជារូបភាពគួរឲ្យចាប់អារម្មណ៍មួយចំនួន នៃស្ថានការណ៍អន្តរជាតិ ដែលត្រូវបានជ្រើសរើសសម្រាប់ថ្ងៃសៅរ៍ ទី០២ ខែតុលា ឆ្នាំ២០២១។

១៖ អ៉ីរ៉ង់ធ្វើសមយុទ្ធយោធា នៅក្បែរព្រំប្រទល់ជាមួយអាស៊ែរបៃហ្សង់ ខណៈភាពតានតឹងបានកើនឡើង រវាងប្រទេសជិតខាងទាំងពីរ។

២៖ សហរដ្ឋអាមេរិកនឹងបញ្ជូន វ៉ាក់សាំងបង្ការកូវីដ-១៩ជាង «៨លានដូស» ទៅកាន់ហ្វីលីពីន និងបង់ក្លាដែស។

៣៖ កងកម្លាំងតាលីបង់ បង្រ្កាបបានឧក្រិដ្ឋជនចាប់ជំរិតមួយក្រុម នៅរដ្ឋធានីកាប៊ុល។

៤៖ កាលីហ្វ័រញ៉ាក្លាយជារដ្ឋដំបូងគេនៅអាមេរិក ដែលតម្រូវឲ្យសិស្សសាលាមាន «កាតព្វកិច្ចចាក់វ៉ាក់សាំង»។

៥៖ កោះតៃវ៉ាន់អះអាងពី ក្បួនយន្តហោះចម្បាំងចិនធំបំផុត ចល័តមកក្នុងតំបន់ការពារដែនអាកាសខ្លួន។

៦៖ លោក ដូណាល់ ត្រាំ ជំរុញឲ្យចៅក្រមរដ្ឋ Florida បង្ខំក្រុមហ៊ុន Twitter ឲ្យប្រគល់គណនីលោកត្រលប់មកវិញ។

៧៖ ប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូតឺតេ ប្រកាសថានឹងចូលនិវត្តន៍ពីនយោបាយ។