(ប៉េកាំង)៖ «功崇惟志,业广惟勤» មានប្រភពមកពី «尚书•周书» របស់អ្នកនយោបាយនៅរជ្ជកាលចូវ។ ឃ្លានេះគឺជាការយល់ដឹងយ៉ាង ស៊ីជម្រៅអំពីលក្ខខណ្ឌដែលសម្រេចបាននូវសមិទ្ធផលទាំងអស់។ «功崇惟志» មានន័យថាការកំណាត់គោលដៅ ប្រសិនបើយើងចង់សម្រេចបាន សមិទ្ធផលល្អ គឺត្រូវតែមានឆន្ទៈខ្ពស់ជាមុនសិន។

«业广惟勤» មានន័យថាដំណើរតស៊ូ ប្រសិនបើយើងចង់ទទួលបានសមិទ្ធផលធំ គឺត្រូវប្រកាន់ខ្ជាប់នូវការខិតខំធ្វើការតស៊ូ។ ដូច្នេះឃ្លានេះមានន័យថា មូលហេតុដែលសម្រេចបាននូវជោគជ័យដ៏ធំធេងគឺដោយសារតែមានឆន្ទៈខ្ពស់ ការសម្រេចបាននូវសមិទ្ធផលធំៗគឺស្ថិតនៅលើការខិតខំតស៊ូឥតស្រាកស្រាន្ត។

ស្រុក Youyu ខេត្ត Shanxi ស្ថិតនៅតំបន់វាលខ្សាច់ដែលជាដីគ្មានជីជាតិ។ បន្ទាប់ពីប្រទេសចិនថ្មីបានបង្កើតឡើងមក ចាប់ពីលេខាធិការបក្សប្រចាំស្រុក Youyu អាណត្តិទីមួយមកក៏ណែនាំអ្នកស្រុក Youyu ឱ្យដាំដើមឈើ និងគ្រប់គ្រងខ្សាច់ ដើម្បីធ្វើឱ្យប្រសើរឡើងនូវបរិស្ថានអេកូឡូស៊ី។ បន្ទាប់ពីនោះលេខាធិការបក្ស ស្រុកអាណត្តិក្រោយៗ បានដឹកនាំកម្មាភិបាល និងមហាជនខិតខំប្រឹងប្រែងឥតឈប់ឈរស្របតាមគោលដៅ «ដាំដើមឈើដើម្បីគ្រប់គ្រងខ្សាច់» ដោយដាំដើមឈើមួយដើមហើយមួយដើមទៀត។

ចបជីកជាសាក្សីនៃការតស៊ូឥតស្រាកស្រាន្តរបស់ប្រជាជនស្រុក Youyu ដើម្បីភាពបៃតងនៃស្រុកកំណើត និងផ្តល់ផលប្រយោជន៍ដល់មនុស្សជំនាន់ក្រោយ។ នៅទីបំផុត អត្រាគ្របដណ្តប់នៃព្រៃឈើនៅស្រុក Youyu បានកើនឡើងពីចំនួនតិចជាង ០.៣% ដល់ ៥៦% ដែលប្រែក្លាយពី «ដីគ្មានជីជាតិ» ទៅជា «តំបន់បៃតង» បង្កើតអច្ឆរិយមួយនៅក្នុងប្រវត្តិសាស្ត្របរិស្ថានមនុស្សជាតិ។

ប្រជាជនស្រុក Youyu សព្វថ្ងៃនេះកំពុងរីករាយជាមួយរុក្ខជាតិបៃតងដែលដាំដោយអ្នកជំនាន់មុន និងរីករាយជាមួយអត្ថប្រយោជន៍បៃតងដែលធ្វើការខិតខំ អស់រយៈពេល ៧១ឆ្នាំ។ ស្រុក Youyu បានចាប់ផ្តើមអភិវឌ្ឍវិស័យអេកូទេសចរណ៍ និងទេសចរណ៍វប្បធម៌ដែលមិនត្រឹមតែទទួលបានជោគជ័យក្នុងការកាត់បន្ថយភាពក្រីក្រប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានក្លាយជាតំបន់គំរូនៃប្រព័ន្ធអេកូឡូស៊ីថ្នាក់ជាតិទៀតផង។ តាមរយៈរឿងនេះ យើងអាចមើលឃើញថា ដរាបណាគ្រោងផែនការតាមបែបវិទ្យាសាស្ត្រ សមហេតុសមផល និងស្របតាមបំណងប្រាថ្នារបស់ប្រជាជន និងធ្វើការតស៊ូឥតឈប់ឈរ ដរាបនោះនឹងទទួលបានជោគជ័យនៅទីបំផុត។

សព្វថ្ងៃនេះ មិនថាប្រទេសជាតិចង់សម្រេចបាននូវការស្តារឡើងវិញឬបុគ្គលម្នាក់ៗចង់សម្រេចបាននូវសមិទ្ធផលនោះទេ សុទ្ធតែទាមទារឱ្យកំណត់គោលដៅ និងមានភាពឧស្សាហ៍ព្យាយាម។ «功崇惟志,业广惟勤» ឃ្លានេះរំលឹកយើងថានៅពីក្រោយភាពជោគជ័យតែងតែមានការលំបាក និងការខិតខំប្រឹងប្រែង ដរាបណាមានការតស៊ូនិងការខិតខំប្រឹងប្រែងដរាបនោះភាពជោគជ័យនឹងស្ថិតនៅចំពោះមុខ៕