(ប៉េកាំង)៖ កាលពីថ្ងៃ ទី២២ ខែកញ្ញា តាមម៉ោងក្នុងតំបន់ លោក Joe Biden ប្រធានាធិបតីអាមេរិកបានធ្វើជាអធិបតីនៃកិច្ចប្រជុំកំពូលអំពីជំងឺកូវីដ១៩ជា សកលតាមប្រព័ន្ធវីដេអូ។ ក្នុងអំឡុងពេលកិច្ចប្រជុំ លោក Joe Biden បានលើកឡើងជាច្រើនលើកអំពី «វិភាគទាន» ដែលសហរដ្ឋអាមេរិកបានផ្តល់ចំពោះ ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩សកល ហើយបានប្រកាសផែនការផ្តល់ជំនួយជាវ៉ាក់សាំងដល់បរទេសថែមមួយកម្រិតទៀតផងដែរ។

ប៉ុន្តែចំពោះឱកាសដែលភាគីអាមេរិករៀបចំធ្វើកិច្ចប្រជុំលើកនេះព្រមទាំង«គោលដៅដ៏មហិមា» ដែលសហរដ្ឋអាមេរិកបានលើកឡើងនោះ មានមតិជាច្រើន បានសង្ស័យយ៉ាងខ្លាំងចំពោះប្រការនេះ។ ក្នុងឋានៈជាប្រទេសជាប់លេខមួយដែលទទួលបរាជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នៅទូទាំងពិភពលោក គិតមកទល់បច្ចុប្បន្ននេះ អាមេរិកបានរកឃើញករណីឆ្លងជំងឺកូវីដ១៩ ចំនួនជាង ៤២លាន ៥សែននាក់ ហើយមានមនុស្សជាង ៦សែន ៨ម៉ឺននាក់ស្លាប់ ដោយសារជំងឺនេះ។

ចំនួនអ្នកស្លាប់បានលើសពីចំនួនអ្នកស្លាប់ក្នុងរយៈពេល មហាផ្តាសាយនៅអេស្ប៉ាញ ដូចនេះប្រព័ន្ធសារព័ត៌មានអាមេរិកបានប្រកាសថាប្រការនេះជា «និមិត្តសញ្ញាគួរឱ្យភ័យខ្លាច»។ វាច្បាស់ណាស់ ប្រទេសដែលទទួលបរាជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ បែបនេះដើរតួជាអ្នកដឹកនាំក្នុងការប្រយុទ្ធ ប្រឆាំងនឹងជំងឺកូវីដ១៩ សកល ពិតជារឿងគួរឱ្យអស់សំណើច។ ជាងនេះទៅទៀត ចាប់តាំងពីជំងឺកូវីដ១៩បាន រីករាលដាលមក របស់ដែលអ្នកនយោបាយ អាមេរិក រួមចំណែកច្រើនបំផុតចំពោះពិភពលោកមិនមែនជាចំណែកនោះទេគឺជាវីរុសនយោបាយ។

ក្នុងរយៈពេល ថ្មីៗកន្លងទៅ ក្រោមការចាត់ចែងនៃសេតវិមាន អង្គការស៊ើបការណ៍អាមេរិកបានប្រឌិតអ្វីដែលហៅថារបាយការណ៍ស្តីពីការតាមដានរក ប្រភពដើមនៃកូវីដ១៩ ដែលសំដៅចំពោះប្រទេសចិនក្នុងន័យបង្ករឿងហេតុនយោបាយ ព្រមទាំងបំផ្លាញកិច្ចសហប្រតិបត្តិការខាងការប្រយុទ្ធប្រឆាំងនឹង ជំងឺកូវីដ១៩ យ៉ាងធ្ងន់ធ្ងរដែលបានរងការរិះគន់ជាទូទៅពីសហគមន៍អន្តរជាតិ។

ក្នុងបរិបទនេះ សហរដ្ឋអាមេរិកបានឆ្លៀតឱកាសមហាសន្និបាតអង្គការសហប្រជាជាតិ រៀបចំធ្វើអ្វីដែលហៅថាកិច្ចប្រជុំកំពូលអំពីការប្រយុទ្ធប្រឆាំងនឹង ជំងឺកូវីដ១៩ជាសកលលើកនេះ ដែលមានគោលដៅនយោបាយច្បាស់លាស់។ មានការវិភាគបង្ហាញថាទង្វើរបស់សេតវិមានលើកនេះ គឺចង់កែលម្អរូបភាព អាក្រក់របស់ខ្លួនដែលបណ្តាលមកពីទទួលបរាជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ព្រមទាំងបិទបាំងភាពអាម៉ាស់មុខក្នុងសកម្មភាពដកទ័ពចេញពី អាហ្វហ្កានីស្ថាន យ៉ាងប្រញាប់ប្រញាលនៅពេលថ្មីៗកន្លងទៅ ក៏ដូចជាចង់ធ្វើការប្រកួតប្រជែងរវាងប្រទេសធំៗ តាមរយៈការបង្កើន «ការទូតតាមរយៈ វ៉ាក់សាំងជំងឺកូវីដ១៩» ផងដែរ។

ថ្លែងក្នុងសុន្ទរកថាលោក Joe Biden បានអះអាងថាចំនួនវ៉ាក់សាំងជំងឺកូវីដ១៩ ដែលសហរដ្ឋអាមេរិកបានផ្តល់ដល់បរទេសគឺ «លើសពីប្រទេសណាមួយ ទាំងអស់» ហើយអះអាងថានឹងបរិច្ចាគវ៉ាក់សាំងជំងឺកូវីដ១៩ ចំនួន ៥រយលានដូសទៀត ដើម្បីជំរុញសម្រេចបាននូវគោលដៅស្តីពីឱ្យប្រជាជនយ៉ាងហោច ណាស់៧០ ភាគរយនៃបណ្តាប្រទេសនានាលើពិភពលោកចាក់វ៉ាក់សាំងនៅឆ្នាំក្រោយ។

ទាក់ទិងនឹងរឿងនេះ សហគមន៍អន្តរជាតិបាននាំគ្នាចោទជាមន្ទិលសង្ស័យថាសហរដ្ឋអាមេរិកគ្រាន់តែនិយាយតាមមាត់តែគ្មានប្រតិបត្តិការជាក់ស្តែងទេ។ ក្រៅពីនេះ អាមេរិកនៅបានអះអាងទៀតថាពិភពលោកត្រូវគិតគូរពីភាពបន្ទាន់នៃការយកឈ្នះលើជំងឺកូវីដ១៩ ព្រមទាំងត្រូវការធ្វើកិច្ចសហប្រតិបត្តិការ ដោយសាមគ្គីគ្នា ដើម្បីយកឈ្នះលើជំងឺកូវីដ១៩។

អ្នកផងទាំងពួងចង់សួរថាតើអាមេរិកបានបំពេញពាក្យសន្យារបស់ខ្លួនហើយឬនៅ? អាមេរិកដែលនិយាយតែមាត់ចង់ដឹកនាំ ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ជាសកលមែនទេ? អ្នកនយោបាយអាមេរិកចាំបាច់ ត្រូវបញ្ឈប់ទង្វើខុសឆ្គង ដែលធ្វើឱ្យបញ្ហាកូវីដ១៩ ក្លាយទៅជាបញ្ហានយោបាយ និងធ្វើការបង្ការ និងគ្រប់គ្រងជំងឺកូវីដ១៩ របស់ប្រទេសខ្លួនដោយពិតប្រាកដកុំបង្ករឿងហេតុផ្តេសផ្តាសនៅទូទាំងពិភពលោក ទៀតអី!