(ពិភពលោក)៖ នៅថ្ងៃចន្ទ ទី២០ ខែកញ្ញា ឆ្នាំ២០២១នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។

១៖ កូរ៉េខាងជើង៖ កិច្ចសន្យាផលិតនាវាមុជទឹក-នុយក្លេអ៊ែររវាង អាមេរិក អង់គ្លេស និងអូស្ត្រាលី អាចជំរុញឲ្យមាន «ការប្រកួតប្រជែងអាវុធនុយក្លេអ៊ែរ» នៅក្នុងតំបន់

២៖ ចិនបញ្ចេញទិន្នន័យផ្លូវការ៖ «ប្រជាជន ១.១ពាន់លាននាក់ បានទទួលការចាក់ វ៉ាក់សាំងគ្រប់ដូស ដើម្បីបង្ការជំងឺកូវីដ-១៩»

៣៖ អង់គ្លេសចេញមុខស្អំបេះដូងបារាំង ក្រោយការផ្ទុះកំហឹងរឿង នាវាមុជទឹក-នុយក្លេអ៊ែរ

៤៖ អេស្ប៉ាញ៖ មនុស្សរាប់ម៉ឺននាក់ត្រូវជម្លៀស ចេញពីតំបន់ភ្នំភ្លើង Cumbre Viejo ដែលទើបផ្ទុះ និងបញ្ចេញកម្អែលដ៏ក្តៅគគុក

៥៖ កូរ៉េខាងជើងចំអកការធ្វើតេស្ត មីស៉ីលផ្លោងបាញ់ចេញពីនាវាមុជទឹក របស់កូរ៉េខាងត្បូង

៦៖ ចិនទទួលជោគជ័យថ្មីទៀត ក្នុងការបង្ហោះយានដឹកសម្ភារៈ Tianzhou-3 ដែលស្ថិតក្នុងកិច្ចប្រឹងប្រែងសង់ស្ថានីយអវកាស