(ម៉ានីល)៖ ម៉ោង២០ យប់ថ្ងៃទី២១ ខែកញ្ញា ទស្សនិកជននៅទូទាំងពិភពលោកអាចទស្សនាកម្មវិធី «រាត្រីសមោសរថ្ងៃបុណ្យសែនលោកខែរបស់អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនឆ្នាំ២០២១»។ តាមដឹងនេះជាលើកទីមួយហើយដែលរាត្រីសមោសរថ្ងៃបុណ្យសែនលោកខែរបស់អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន ផ្សាយផ្ទាល់ក្នុងពេលតែមួយនៅបរទេស។

ដើម្បីឱ្យទស្សនិកជនបរទេសយល់ដឹងពីវប្បធម៌ប្រពៃណីចិនដ៏ល្អផូរផង់ឱ្យបានកាន់តែស៊ីជម្រៅ នៅឆ្នាំនេះ ទីភ្នាក់ងារសារព័ត៌មានវីដេអូអន្តរជាតិនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិននឹងផ្សព្វផ្សាយកម្មវិធីរាត្រីសមោសរថ្ងៃបុណ្យសែនលោកខែ ទៅកាន់ប្រព័ន្ធសារព័ត៌មានទូរទស្សន៍បរទេសជាលើកដំបូង។ ប្រព័ន្ធសារព័ត៌មាន បរទេសដូចជាស្ថានីយទូរទស្សន៍ Sinovison របស់អាមេរិក ប្រព័ន្ធសារព័ត៌មាន Xinflix Media របស់កាណាដា ស្ថានីយទូរទស្សន៍ Switch TV របស់ប្រទេសកេនយ៉ា ស្ថានីយទូរទស្សន៍ CATV របស់ប្រទេសអេមីរ៉ាតអារ៉ាប់រួម និងស្ថានីយទូរទស្សន៍ Enjoy TV របស់ម៉ាឡេស៊ីជាដើម ព្រមទាំងស្ថានីយវិទ្យុ និងទូរទស្សន៍ម៉ាកាវ និងស្ថានីយទូរទស្សន៍ខ្សែកាបម៉ាកាវនឹងផ្សាយផ្ទាល់កម្មវិធីនេះក្នុងពេលតែមួយ។

ក្រៅពីនេះ វេបសាយនៃស្ថានីយទូរទស្សន៍មជ្ឈិមចិនក៏នឹងផ្សាយផ្ទាល់រាត្រីសមោសរថ្ងៃបុណ្យសែនលោកខែតាមរយៈគណនីហ្វេសប៊ុកភាសាចិន ភាសាអង់គ្លេស របស់ CCTV និងគណនី YouTube របស់ CCTV ផងដែរ៕