(ប៉េកាំង)៖ ខណៈពេលខួបទី៩០នៃការបង្កើតព្រឹតិ្តការណ៍ ១៨កញ្ញា ពិធីបន្លឺស្នូរជួងផ្តល់សញ្ញាព្រមាន អាសន្នដើម្បីរំលឹកព្រឹតិ្តការណ៍១៨ កញ្ញាបានបើកធ្វើនៅទីលាន នៃសារមន្ទីរប្រវត្តិសា្តស្ត្រ ១៨កញ្ញា ក្រុង Shenyang ខេត្ត Liaoning នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា លោក Zhao Leji សមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងជាលេខាធិការនៃគណៈកម្មាធិការត្រួតពិនិត្យវិន័យនៃមជ្ឈិមបក្សកុម្មុយនិស្តចិនបានចូលរួមព្រមទាំងថ្លែងសុន្ទរកថា។

ថ្លែងក្នុងសុន្ទរកថា លោក Zhao Leji បានលើកឡើងថា ការរៀបចំធ្វើពិធីពិធីបន្លឺស្នូរជួងសញ្ញាព្រមានអាសន្ន គឺដើម្បីចងចាំប្រវត្តិសាស្ត្រដ៍សោកវេទនា និងអង់កាចក្លាហាន សម្តែងការនឹករលឹកចំពោះបុព្វបុរសដែលបានពលីជីវិត ផ្សព្វផ្សាយស្មារតីនៃសង្គ្រាមប្រឆាំងការឈ្លានពានរបស់ជប៉ុន និងត្រួសត្រាយអនាគត ដ៏ល្អបវរ។

ត្រូវប្រកាន់ខ្ជាប់ទស្សនៈប្រវតិ្តសាស្ត្រដ៏ត្រឹមត្រូវ ក្តាប់ជាប់ឱ្យបានត្រឹមត្រូវនូវអត្ថន័យដ៏សំខាន់ ដំណើរប្រវត្តិសាស្ត្រនិងធាតុពិតរបស់សង្គ្រាមប្រឆាំងការឈ្លានពានរបស់ ជប៉ុន បន្តក្រេបយកតម្រិះប្រាជ្ញានិងកម្លាំងសម្រាប់វិវឌ្ឍរីកចម្រើនទៅមុខតឥឈប់ឈរ ប្រកាន់ខ្ជាប់ការដឹកនាំរបស់បក្សកុម្មុយនិស្តចិនយ៉ាងមុតមាំមិនងាករេ បង្កើនដោយស្វ័យប្រវត្តិនូវមនសិការបួនចំណុច ប្រកាន់ខ្ជាប់ការមានជំនឿចិត្តលើខ្លួនឯង៤ចំណុច និងការគាំពារពីរវិស័យ ធ្វើការតស៊ូពុះពារឥតស្រាកស្រាន្ត ដើម្បីកសាងប្រទេសសង្គមនិយមទំនើបដ៏ខ្លាំងក្លា និងសម្រេចបាននូវសុបិនចិនដែលស្តារភាពរុងរឿងថ្កុំថ្កើងដ៏មហិមារបស់ប្រជាជាតិចិនឡើងវិញ៕