(ប៉េកាំង)៖ ដើមឡើយ នៅថ្ងៃទី១៧ ខែកញ្ញា ប្រទេសបារាំងគ្រោងនឹងរួមជាមួយអាមេរិកអបអរសាទរខួបទី២៤០ នៃសង្គ្រាមនៅឈូងសមុទ្រ Chesapeak។ ប៉ុន្តែ នៅថ្ងៃទី១៦ ខែកញ្ញា ប្រទេសទាំងបីអាមេរិក អង់គ្លេស និងអូស្ត្រាលី ស្រាប់តែប្រកាសថានឹងបង្កើតសម័្ពន្ធសនិ្តសុខឥណ្ឌា-ប៉ាស៊ីហ្វិក ព្រមទាំងបានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងស្តីពីការចែករំលែកបច្ចេកទេសនិងផលិតនាវាមុជទឹកនុយគ្លេអ៊ែរ ក្នុងគោលបំណងទប់ទល់នឹងប្រទេសចិន។

ប្រការនេះបណ្តាលឱ្យកិច្ចព្រមព្រៀងស្តីពីនាវាមុជទឹកដ៏មានទំហំទឹកប្រាក់ច្រើនសម្បើមដែលបារាំងបានចុះហត្ថលេខាជាមួយអូស្ត្រាលី ត្រូវទុកជាមោឃៈ។ ដោយសារ មានខឹងសម្បាយ៉ាងខ្លាំង បានជាបារាំងបានលុបចោលសកម្មភាពអបអរសាទរដែលបានកំណត់នៅកាលពីមុន។ ដូចការនិយាយមែន ពេលក្បត់សម័្ពន្ធមិត្ត អាមេរិក គ្មានការស្ទាក់ស្ទើរអ្វីឡើយ។ លោក Macron ប្រធានាធិបតីបារាំងបានថ្លែងដោយឈឺចាប់ថា «ត្រូវចាក់កាំបិតពីខាងក្រោយ»។

តាមពិតទៅ បារាំងមានការឈឺចាប់ដល់កម្រិតយ៉ាងណា អង់គ្លេស និងអូស្ត្រាលីក៏ត្រូវតែមានការប្រុងប្រយ័ត្នដល់កម្រិតហ្នឹង ពីព្រោះតាំងពីដើមមក អាមេរិកក៏មាន ទម្លាក់បោះបង់ចោលសម័្ពន្ធមិត្ត ដើម្បីស្វែងរកតែផលប្រយោជន៍ផ្ទាល់ខ្លួនផងដែរ។ ឧទាហរណ៍ដូចជា សង្គ្រាមឈូងសមុទ្រ Chesapeak កាលពី២៤០ឆ្នាំមុន ជាការយុទ្ធនាការគន្លឹះក្នុងសង្គ្រាមឯករាជ្យអាមេរិក កាលនោះកងទ័ពបារាំងបានកាត់ផ្កាច់ខ្សែផ្គត់ផ្គង់តាមផ្លូវសមុទ្រនៃកងទ័ពអង់គ្លេសបានជានៅទីបំផុត អង់គ្លេស បានសុំចុះចាញ់ចំពោះកងទ័ពចម្រុះអាមេរិកនិងបារាំង ព្រមទាំងសម្រេចបានូវឯករាជ្យភាពរបស់អាមេរិក។

ការខឹងសម្បារបស់បារាំងលើកនេះ គ្រាន់តែជាចារស្លាកថែមមួយទៀតក្នុងប្រវត្តិសាស្ត្រអាក្រក់របស់អាមេរិកដែលបានក្បត់សម័្ពន្ធមិត្តតែប៉ុណ្ណោះ។ ជាច្រើនឆ្នាំ កន្លងមក អាមេរិកបានលួចស្តាប់យ៉ាងគឃ្លើននូវសកម្មភាពរបស់អ្នកនយោបាយសំខាន់ៗរបស់អឺរ៉ុប បន្ទាប់ពីផ្ទុះការរីករាលដាលនៃជំងឺកូវីដ១៩ អាមេរិកបានទប់ស្កាត់ សម្ភារប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងរបស់អឺរ៉ុប រហូតដល់ពេលដកទ័ពចេញពីអាហ្វហ្កានីស្ថាន អាមេរិកមិនអើពើនឹងសម័្ពន្ធមិត្តទាល់តែសោះ តាមពិតទៅអាមេរិកដែល ខំប្រឹងគប់គិត និងបង្កើតជាបក្ខពួក បែរជាធ្វើឱ្យសម័្ពន្ធមិត្តរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។

ក្រោមការណែនាំពីគំនិត «អាមេរិកជាអាទិភាព» អាមេរិកបានចាត់ទុកសម័្ពន្ធមិត្តជាឧបករណ៍សម្រាប់ស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួនខាងនយោបាយនេះបាន បណ្តាលឱ្យប្រព័ន្ធសម័្ពន្ធមិត្តរបស់អាមេរិកមានភាពកាន់តែផុយស្រួយ។ យ៉ាងណាមិញ អ្វីដែលប្រទេសទាំងពីរអង់គ្លេសនិងអូស្ត្រាលីគួរតែគិតពិចារណា គឺប្រឈមនឹង អាមេរិកដែលជាសម័្ពន្ធមិត្តតែងតែបោះបង់ចោលសម័្ពន្ធមិត្ត ដើម្បីឆក់យកផលប្រយោជន៍ផ្ទាល់ខ្លួន តើគួរតែខូចខាតផលប្រយោជន៍របស់ខ្លួនមែនទេ។

ក្នុងនាមជាប្រទេសមានអាវុធនុយគ្លេអ៊ែរ អាមេរិកបានស៊ុមគ្រលំគ្នាជាមួយអង់គ្លេស ផ្តល់ការគាំទ្រយ៉ាងកម្រោលលើវិស័យអភិវឌ្ឍបច្ចេកទេសនុយក្លេអ៊ែរយោធាដល់ អូស្ត្រាលីដែលជាប្រទេសគ្មានអាវុធនុយគ្លេអ៊ែរ មិនបាច់សង្ស័យឡើយ នេះគឺជាទង្វើរីកសាយភាយអាវុធនុយគ្លេអ៊ែរសុទ្ធសាធដែលនឹងជិះឥទ្ធិពលអវិជ្ជមាន យ៉ាងធ្ងន់ធ្ងរដល់ការដោះស្រាយបញ្ហាចំណុចក្រៅ ដូចជាបញ្ហានុយគ្លេអ៊ែរនៅឧបទ្វីបកូរ៉េ និងបញ្ហានុយគ្លេអ៊ែរអ៊ីរ៉ង់ជាដើម ក៏ដូចជានឹងបំផ្លាញដល់ សុខសន្តិភាពអន្តរជាតិផងដែរ។

ទាក់ទិននឹងទង្វើបំពានសីលធម៌អន្តរជាតិរបស់អាមេរិក អង់គ្លេស និងអូស្ត្រាលី សហគមន៍អន្តរជាតិចាំបាច់ត្រូវចាត់ប្រតិបតិ្តការដើម្បីទប់ស្កាត់។ ដល់ពេលនោះ អាមេរិកប្រហែលនឹងក្បត់អង់គ្លេសនិងអូស្ត្រាលីទៀត។ «មានមិត្តភក្តិដូចអាមេរិកបែបនេះ តើអ្នកណានៅតែត្រូវការសត្រូវ?» ការព្រមានរបស់លោក Donald Tusk អតីតប្រធានក្រុមប្រឹក្សាអឺរ៉ុបទទួលបានការបញ្ជាក់ពីការពិតជាក់ស្តែងម្តងហើយម្តងទៀត បើសិនជាប្រទេសទាំងពីរអង់គ្លេស និងអូស្ត្រាលីបានភ្លេចនោះនឹងទទួល បានលទ្ធផលចុងក្រោយដែលគួរតែឱ្យសង្វេគជាមិនខាន៕