(បរទេស)៖ ខាងក្រោមគឺជារូបភាពគួរឲ្យចាប់អារម្មណ៍មួយចំនួន នៃស្ថានការណ៍អន្តរជាតិ ដែលត្រូវបានជ្រើសរើសសម្រាប់ថ្ងៃសៅរ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០២១។

១៖ ចិនរិះគន់អាមេរិកម្តងទៀតថាជា «មេបំផ្លាញសន្តិភាព» ក្រោយបញ្ជូននាវាចម្បាំងជាដដែលៗ ឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់។

២៖ អាជ្ញាធរទីក្រុង Xiamen របស់ចិន ជំរុញឲ្យប្រជាជនស្នាក់នៅផ្ទះ ចំពោះមុខការរាតត្បាតកូវីដ-១៩។

៣៖ វៀតណាមអនុម័តឲ្យប្រើប្រាស់ វ៉ាក់សាំងកូវីដ១៩ Abdala របស់ប្រទេសគុយបា។

៤៖ ទីបំផុតយោធាអាមេរិក «ព្រមទទួលស្គាល់កំហុសទាំងស្រុង» ចំពោះការវាយប្រហារដោយដ្រូននៅកាប៊ុល ដែលបានបង្កឲ្យជនស៊ីវិល ១០នាក់ស្លាប់ (៧នាក់ជាកុមារ) កាលពីចុងខែសីហា។

៥៖ អតីតប្រធានាធិបតីអាល់ហ្សេរីលោក Bouteflika ដែលធ្លាប់បានកាន់អំណាចដល់ទៅ ៤អាណត្តិ «ស្លាប់នៅក្នុងអាយុ ៨៤ឆ្នាំ»។

៦៖ ឥណ្ឌាបំបែកកំណត់ត្រាចាក់វ៉ាក់សាំងកូវីដ១៩ ដើម្បីជា «កាដូខួបកំណើត» សម្រាប់នាយករដ្ឋមន្រ្តី ម៉ូឌី។

៧៖ បារាំងកោះហៅអគ្គរដ្ឋទូតប្រចាំអូស្ត្រាលី និងសហរដ្ឋអាមេរិក ឲ្យត្រលប់មកវិញ ជាការឆ្លើយតបនឹងកិច្ចសហការផលិត នាវាមុជទឹក-នុយក្លេអ៊ែរ។