(ប៉េកាំង)៖ ការប្រកួតកីឡាទូទាំងប្រទេសចិនលើកទី ១៤ បានបើកធ្វើនៅទីក្រុងស៊ីអាន ខេត្ត Shaanxi ប្រទេសចិន។ លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនបានអញ្ជើញចូលរួមពិធីបើក ព្រមទាំងប្រកាសបើកការប្រកួតកីឡាទូទាំងប្រទេសចិនលើកទី១៤។ នៅក្នុងការប្រកួតលើកនេះ រួមមានកីឡាករកីឡាការិនីជាង ១,២ម៉ឺននាក់ចូលរួមការប្រកួត ហើយមានកីឡាករកីឡាការិនីមិនមែនអាជីពជាង ១ម៉ឺននាក់ចូលរួមសកម្មភាពប្រកួតជាលក្ខណៈមហាជន។

ក្រៅពីមានវិញ្ញាសាកីឡាអូឡាំពិក នៅមានវិញ្ញាសាប្រកួតដែលមានលក្ខណៈចិន មានប្រវត្តិសាស្ត្រយូរលង់ និងមានមនុស្សជាច្រើនចូលរួមដូចជា ការប្រណាំងទូកនាគ គុនថៃជី និងរបាំហាត់ប្រាណជាដើម នឹងបង្ហាញវត្តមាននៅក្នុងការប្រកួតកីឡាលើកនេះ។
“ប្រជាជនទាំងអស់ចូលរួមការប្រកួតកីឡាទូទាំងប្រទេស រួមចិត្តរួមធ្វើដំណើរ” បច្ចុប្បន្ន សកម្មភាពប្រជាជនទាំងអស់ចូល រួម ហាត់ប្រាណបាននិងកំពុងពេញនិយមនៅទូទាំងប្រទេសចិន។

ទីក្រុងស៊ីអានក្នុងសម័យបុរាណចិន ត្រូវបានគេហៅថា ឆាងអាន (Changán) គឺមានន័យថា ការគ្រប់គ្រងប្រកបដោយស្ថិរភាពយូរអង្វែង។ ទីក្រុងស៊ីអានជារាជធានីនៃរជ្ជកាលច្រើនជាងគេ និងមានរយៈពេលយូរជាងគេនៃប្រវត្តិសាស្ត្រចិន ហើយក៏ជាចំណុចចាប់ផ្តើមនៃផ្លូវសូត្រដ៏ល្បីឈ្មោះ ក៏ដូចជាមជ្ឈមណ្ឌលអរិយធម៌បូព៌ាផងដែរ ដូច្នេះ ក្នុងប្រវត្តិសាស្ត្រត្រូវបានគេលើកឡើងថា នៅទិសបស្ចិមមានក្រុងរ៉ូម នៅទិសបូព៌ាមានក្រុង Changán។

ទីក្រុងស៊ីអានបច្ចុប្បន្ននៅតែរក្សាសំណង់បុរាណ ដូចជាវិមានជួងដ៏ល្បីឈ្មោះ និងប្រាសាទក្ងានព្រៃជាដើម វិមានជួងនៅស៊ីអានត្រូវបានសាងសង់ឡើង នៅរជ្ជកាលម៉េង គឺជាវិមានជួងដែលធំជាងគេ ហើយត្រូវបានរក្សាទុកយ៉ាងល្អពីបុរាណកាលមក។ វត្តក្ងានព្រៃត្រូវចាត់ទុកជានិមិត្តសញ្ញានៃទីក្រុងស៊ីអាន។ ប្រាសាទនេះត្រូវបានបានប្រើសម្រាប់តម្កល់ទុក សៀវភៅគម្ពីរធម៌ដែលព្រះសង្ឃស៊ូនចាង ទៅចម្លងពីឥណ្ឌា។ បើឈរនៅទីកំពូលនៃប្រាសាទក្ងានព្រៃ យើងអាចមើលឃើញទិដ្ឋភាពទាំងមូល នៃទីក្រុងបុរាណស៊ីអាន៕