(ប៉េកាំង)៖ ថ្ងៃនេះ សូមចែករំលែកនូវឃ្លាបុរាណចិនមួយម៉ាត់គឺ明者因时而变,知者随事而制 (míng zhě yīn shí' ér biàn, zhī zhě suí shì ér zhì)។ តើឃ្លាបុរាណនេះនិពន្ធដោយអ្នកនិពន្ធរូបណា? ហើយចង់បង្ហាញពីស្មារតីអ្វី? ឃ្លា 明者因时而变,知者随事而制 គឺដកស្រង់ចេញពីសៀវភៅ 《盐铁论》 ដែលនិពន្ធដោយលោ 桓宽 នៅរាជវង្សហាន។ មានន័យថាមនុស្សឆ្លាតវៃនឹងផ្លាស់ប្តូរយុទ្ធសាស្រ្តរបស់ពួកគេ ទៅតាមកាលៈទេសៈ ហើយក៏អាចកែប្រែវិធីសាស្ត្រដោះស្រាយបញ្ហា ទៅតាមរឿងខុសៗគ្នាដែរ។

ពីថ្ងៃទី ២ ដល់ថ្ងៃទី ៧ ខែកញ្ញាឆ្នាំ ២០២១ ពិព័រណ៍ពាណិជ្ជកម្មសេវាកម្មអន្តរជាតិចិន បានរៀបចំធ្វើនៅមជ្ឈមណ្ឌលសន្និសីទជាតិចិន និងឧទ្យាន Shougang ក្រោមប្រធានបទ “ឌីជីថលត្រួសត្រាយអនាគត សេវាកម្មជំរុញការអភិវឌ្ឍ”

បច្ចុប្បន្ននេះ ស្ថានការណ៍ជំងឺកូវីដ១៩នៅទូទាំងពិភពលោក នៅតែតានតឹងនិងស្មុគស្មាញ ក្នុងបរិបទដែលការចារាចរណ៍ទៅមករបស់មនុស្ស និងទំនិញត្រូវរងការដាក់កំហិត ហើយសកម្មភាពសេដ្ឋកិច្ច និងពាណិជ្ជកម្មមិនសូវរលូន ពិព័រណ៍នេះបានប្រើប្រាស់បច្ចេកទេសឌីជីថល ហើយរៀបចំតាមរបៀប អនឡាញបូកជាមួយ និងនៅកន្លែងផ្ទាល់ ដើម្បីជួយក្រុមហ៊ុនពាក់ព័ន្ធ ឱ្យពង្រីកឱកាសពាណិជ្ជកម្មតាមវិធីជាច្រើន និងកាត់បន្ថយផលប៉ះពាល់ពីជំងឺកូវីដ១៩ ដែលបានបង្ហាញយ៉ាងពេញលេញនូវ សក្តានុពលដ៏ធំសម្បើម នៃការអភិវឌ្ឍឌីជីថល បណ្តាញអ៊ីធើណែត និងភាពវៃឆ្លាតសិប្បនិម្មិត។

យុគសម័យបច្ចុប្បន្ន គឺជាយុគសម័យមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ពិភពលោកថ្ងៃនេះគឺជាពិភពលោកមានការផ្លាស់ប្តូរដ៏ធំ ការអភិវឌ្ឍយ៉ាងឆាប់រហ័សនៃការច្នៃប្រឌិតថ្មី ខាងបច្ចេកវិទ្យាបានប្រែក្លាយ “ភាពមិនអាចធ្វើបាន” រាប់មិនអស់ទៅជា “ភាពអាចធ្វើបាន” ហើយបានក្លាយជាប្រភពនៃកម្លាំងចលករ សម្រាប់ការអភិវឌ្ឍរីកចម្រើននៃសេដ្ឋកិច្ច។

ដូចនៅក្នុង សាលពិព័រណ៍នៃពិព័រណ៍ពាណិជ្ជកម្មសេវាកម្មនេះ ការច្នៃប្រឌិតថ្មីមួយចំនួនបានបង្កើតជាទិដ្ឋភាពថ្មី នៃផលិតកម្ម និងជីវភាពនាពេលអនាគត។ ពិភពលោកកំពុងវិវឌ្ឍរីកចម្រើនរាល់ថ្ងៃ ប៉ុន្តែការច្នៃប្រឌិតថ្មីមិនកែប្រែទេ។ សូមយើងបោះបង់ចោលគំនិតចាស់ៗ ដែលមិនស្របនឹងយុគសម័យថ្មី បំបែកក្របខ័ណ្ឌចាស់ដែលរឹតត្បិតការអភិវឌ្ឍ ដើម្បីធ្វើឱ្យគំនិតរបស់យើងរស់រវើកឡើង៕