(ហ្សឺណេវ)៖ អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus នៅថ្ងៃចន្ទនេះបានអំពាវនាវឱ្យប្រទេសនានាធ្វើការរួមគ្នាដើម្បីធានាថា ជំងឺរាតត្បាតកម្រិតដូចជំងឺកូវីដ១៩ នឹងកើតមានឡើងម្តងទៀតទេនាពេលអនាគតដ៏ខ្លីខាងមុខនេះទេ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានស៊ីនហួរនៅយប់ថ្ងៃចន្ទ ទី០៦ ខែកញ្ញា ឆ្នាំ២០២១។

លោក Ghebreyesus បាននិយាយនៅក្នុងពិធីសម្ពោធបើកកិច្ចប្រជុំលើកទី៧៤ នៃគណៈកម្មាធិការតំបន់របស់ WHO ប្រចាំតំបន់អាស៊ីអាគ្នេយ៍ថា «ផលប៉ះពាល់នៃជំងឺរាតត្បាតខុសគ្នាពីប្រទេសមួយទៅប្រទេសមួយ។ យើងត្រូវតែធានាថា ជំងឺរាតត្បាតប្រភេទបែបនេះមិនកើតឡើងក្នុងពេលអនាគតដ៏ខ្លីខាងមុខនេះទេ»

ទន្ទឹមគ្នានេះ លោកបានជំរុញឱ្យពិភពលោកទាំងមូលធ្វើការរួមគ្នា ដើម្បីធ្វើឱ្យអ្វីទាំងនេះក្លាយជាការពិត៕