(ប៉េកាំង)៖ នៅយប់ថ្ងៃទី ២៦ ខែសីហា តាមម៉ោងក្នុងតំបន់ នៅក្បែរព្រលានយន្តហោះក្រុងកាប៊ុល បានកើតហេតុការណ៍បំផ្ទុះពីរលើកជាប់ៗគ្នា ដែលបានបណ្តាលឱ្យមនុស្សរាប់រយនាក់រងរបួស។ កាលពីថ្ងៃទី ២៩ ខែសីហា អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានយកបទសម្ភាសន៍ជាមួយអ្នករងរបួស ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

មានអ្នករងរបួសមួយចំនួនបានប្រាប់ឱ្យដឹងថា បន្ទាប់ពីកើតមានការបំផ្ទុះ កងទ័ពអាមេរិកបានបាញ់រះទៅកាន់ប្រជាពលរដ្ឋ បានបណ្តាលឱ្យមនុស្សកាន់តែច្រើនស្លាប់ និងរងរបួស ទន្ទឹមនឹងនោះ កងទ័ពអាមេរិកក៏បានបិទខ្ទប់ផ្លូវ នៅក្បែរព្រលានយន្តហោះបន្ទាប់ពីកើតហេតុ ដែលបានបណ្តាលឱ្យអ្នករងរបួសមួយចំនួនស្លាប់បាត់បង់ជីវិត ដោយសារតែមិនបានទទួលការព្យាបាលទាន់ពេល។
ពេលផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន អ្នករងរបួសក្នុងហេតុការណ៍បំផ្ទុះលើកនេះបានប្រាប់ថា «ការបំផ្ទុះមិនបានធ្វើឱ្យខ្ញុំរងរបួសនោះទេ តែកងទ័ពអាមេរិកបានបាញ់រះមកលើពួកយើង។ មានអ្នករងរបួសដទៃទៀតបាននិយាយថា ពេលកើតរឿងវាយប្រហារបែបអត្តឃាត ខ្ញុំបានចុះទៅពួនក្នុងទឹកទន្លេ ក្រោយមកខ្ញុំមានអារម្មណ៍ថា មានគ្រាប់កាំភ្លើងបាញ់ចំខ្នងរបស់ខ្ញុំ ពេលនោះនៅជុំវិញខ្ញុំគ្មានក្រុមតាលីបង់ណាម្នាក់ទេ ក្រោយមក ខ្ញុំត្រូវបានបញ្ជូនមកទីនេះដោយសាររងរបួស»៕