(ប៉េកាំង)៖ កិច្ចប្រជុំការងារជនជាតិនៃមជ្ឈិមបក្សកុម្មុយនិស្តចិនលើកទី៥ បន្ទាប់ពីការបង្កើតសាធារណរដ្ឋប្រជាមានិតចិន បានបើកធ្វើនៅទីក្រុងប៉េកាំង ពីថ្ងៃទី២៧-២៨ ខែសីហា ឆ្នាំ២០២១។ កិច្ចប្រជុំ៤លើកមុនៗ បានបើកនៅឆ្នាំ១៩៩២ ឆ្នាំ១៩៩៩ ឆ្នាំ២០០៥ និងឆ្នាំ២០០៤។

ក្នុងកិច្ចប្រជុំលើកនេះ លោក Xi Jinping អគ្គលេខាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន បានបូកសរុបអំពីគំនិតសំខាន់ៗ នៃបក្សកុម្មុយនិស្តចិនស្តីពីការពង្រឹង និងធ្វើឱ្យប្រសើរឡើងនូវកិច្ចការជនជាតិ។ សូមបញ្ជាក់ថា នាខែឧសភា ឆ្នាំ២០១៤ លោក Xi Jinping បានលើកឡើងជាលើកដំបូងនូវ «មនសិការសហគមន៍ប្រជាជាតិចិន»។ នាខែតុលា ឆ្នាំ២០១៧ សមាជបក្សកុម្មុយនិស្តចិនលើកទី១៩ បានបញ្ចូល «ការពង្រឹងមនសិការសហគមន៍ប្រជាជាតិចិន» ក្នុងលក្ខន្តិកៈបក្ស។

ក្នុងកិច្ចប្រជុំការងារជនជាតិនៃមជ្ឈិមបក្សលើកនេះ លោក Xi Jinping បានសង្កត់ធ្ងន់ថា កិច្ចការទាំងអស់ត្រូវផ្តោតលើ ការពង្រឹងបន្ថែមនូវមនសិការសហគមន៍ប្រជាជាតិចិន។ ត្រូវគោរពលក្ខណៈខុសៗគ្នា។ វប្បធម៌ល្អផូរផង់នៃគ្រប់ជនជាតិ សុទ្ធតែជាផ្នែកមួយនៃវប្បធម៌ចិន។ ត្រូវជំរុញឱ្យគ្រប់ជនជាតិរួមគ្នាទៅកាន់សង្គមនិយមទំនើប។ ត្រូវប្រកាន់ខ្ជាប់ថា ការអភិវឌ្ឍមានអំណោយផលដល់ សាមគ្គីភាពជនជាតិដើម្បីឈានទៅមុខជាមួយគ្នា។

ការបង្កើននិងធ្វើឱ្យមានសុក្រឹតភាពនូវការដឹកនាំនៃបក្ស គឺជាការធានាខាងនយោបាយជាមូលដ្ឋាន ដើម្បីអនុវត្តកិច្ចការជនជាតិឱ្យបានល្អ ក្នុងយុគសម័យថ្មី។ កាលពី៦ឆ្នាំមុន ពេលជួបសន្ទនាជាមួយតំណាងគំរូ នៃការជំរុញសាមគ្គីភាពជនជាតិនៅមូលដ្ឋាន លោក Xi Jinping បានថ្លែងថា៖ «ទូកទទួលកម្លាំងពីក្តោង មនុស្សទទួលបានកម្លាំងពីចិត្ត»

នៅប្រទេសចិន ការដោះស្រាយបញ្ហាជនជាតិឱ្យល្អនិងធ្វើកិច្ចការជនជាតិឱ្យល្អ គឺមិនអាចកាត់ផ្តាច់ពីការដឹកនាំដ៏រឹងមាំដូចដែកថែប នៃបក្សកុម្មុយនិស្តចិននោះឡើយ៕