(ប៉េកាំង)៖ ថ្ងៃទី២៧ ខែសីហា តាមម៉ោងក្នុងតំបន់ ការិយាល័យអគ្គាធិការនៃទីភ្នាក់ងារស៊ើបការណ៍ជាតិអាមេរិក បានចេញផ្សាយខ្លឹមសារសំខាន់នៃ អ្វីដែលពួកគេហៅថារបាយការណ៍ស្តីពីការតាមដានរកប្រភពដើមនៃវីរុសកូវីដ១៩ ដែលមានត្រឹមតែ ៤៩៨ អក្សរ និងមិនបានបង្ហាញភស្តុតាងណាទាំងអស់ ដែលអាចបញ្ជាក់ពីប្រភពដើមនៃវីរុសកូវីដ១៩នោះទេ ។

ការសន្និដ្ឋានអំពីការតាមដានរកប្រភពដើមនៃវីរុស ប្រើតែពាក្យថា «ប្រហែល» «ទំនងជា» បើតាមការលើកឡើងរបស់អ្នកប្រើអ៊ីនធឺណែតអាមេរិកគឺថា របាយការណ៍នេះគ្រាន់តែជាក្រដាសគ្មានប្រយោជន៍ប៉ុន្មានសន្លឹកប៉ុណ្ណោះ។ ស្ថានីយទូរទស្សន៍ Al Jazeera បានវាយតម្លៃថា នៅផ្ទៃក្នុងនៃស្ថាប័នស៊ើបការណ៍របស់អាមេរិក នៅមិនទាន់ឈានដល់គំនិតឯកភាពគ្នានៅឡើយទេ ក្នុងបញ្ហាស្វែងរកប្រភពដើមនៃវីរុសកូវីដ១៩ ហើយការខ្វែងគំនិតនេះពិបាកដោះស្រាយណាស់។

អាមេរិកគួរតែអានឱ្យបានផ្ចិតផ្ចង់នូវរបាយការណ៍សិក្សាស្រាវជ្រាវរួម របស់ប្រទេសចិននិងអង្គកាសុខភាពពិភពលោក ស្តីពីការតាមដានរកប្រភពដើមនៃវីរុសកូវីដ១៩ អ្នកជំនាញនៃអង្គការសុខភាពពិភពលោក ធ្លាប់ទៅស្វែងយល់និងពិនិត្យអង្កេតយ៉ាងល្អិតល្អន់ នៅក្រុងវូហាន បានជួបជាមួយមនុស្សដែលពួកគេចង់ជួប បានពិនិត្យទិន្នន័យទាំងអស់ដែលពួកគេចង់ពិនិត្យ ហើយបានបង្កើតជារូបមន្តពិនិត្យអង្កេត ដែលអាចយកទៅសិក្សាបាន។

រីឯប្រទេសអាមេរិកវិញ គួរតែមានតម្លាភាពនិងបើកទូលាយថែមទៀត។ ការងារស៊ើបអង្កេតរបស់អាមេរិក មិនបានទទួលលទ្ធផលអ្វីទេ តែការរីករាលដាលនៃជំងឺកូវីដ១៩ នៅអាមេរិកបែរជាបានកើនឡើងដល់កម្រិតកំពូល ដូចនៅដើមខែកុម្ភៈឆ្នាំនេះទៅវិញ។ និយាយចំពោះការតាមដានរកប្រភពដើមនៃវីរុស ប្រទេសដែលត្រូវទទួលការពិនិត្យអង្កេត គឺអាមេរិកខ្លួនឯងហ្នឹងឯង។ បើបន្តចាត់ទុករបាយការណ៍ខុសឆ្គង របស់ស្ថាប័នស៊ើបការណ៍ជាឧបករណ៍នយោបាយទៀត នោះនឹងទទួលផលវិបាកដោយខ្លួនឯង ពោលគឺមិនត្រឹមតែបក្សទាំងពីររបស់អាមេរិកនោះទេ។ សូមដាស់តឿនអាមេរិក គួរតែយកចិត្តទុកដាក់ដល់ កិច្ចការក្នុងស្រុករបស់ខ្លួនសិនទៅ ៕