(កាប៊ុល)៖ ប្រព័ន្ធផ្សព្វផ្សាយបានឲ្យដឹងថា មានករណីបំផ្ទុះគ្រាប់បែកដ៏ធំមួយទៀត ត្រូវបានគេលឺនៅក្បែរព្រលានយន្តហោះកាប៊ុល នៃប្រទេសអាហ្វហ្គានីស្ថាន នៅរសៀលថ្ងៃអាទិត្យនេះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន AFP នៅយប់ថ្ងៃអាទិត្យ ទី២៩ ខែសីហា ឆ្នាំ២០២១។

សាក្សីនៅកន្លែងកើតហេតុនិយាយថា ការផ្ទុះនេះគឺជាគ្រាប់រ៉ុក្កែត ដែលបាញ់ចំផ្ទះមួយកន្លែងនៅក្នុងតំបន់លំនៅដ្ឋានជិតព្រលានយន្តហោះកាប៊ុល។ ប៉ុន្តែមកទល់ពេលនេះមិនទាន់មានសេចក្តីរាយការណ៍ផ្លូវការណាមួយ ចេញមកបញ្ជាក់នៅឡើយទេ៕