(គូឡាឡាំពួរ)៖ អាជ្ញាធរសុខាភិបាលម៉ាឡេស៊ីនៅថ្ងៃអាទិត្យ ទី២៩ ខែសីហា ឆ្នាំ២០២១នេះបានរាយការណ៍ពីការកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន ២០,៥៧៩នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ ។

បើតាមអាជ្ញាធរសុខាភិបាលម៉ាឡេស៊ី នៅក្នុងករណីឆ្លងថ្មីទាំងអស់ខាងលើ មានតែ០៧ករណីប៉ុណ្ណោះជាករណីនាំចូល ហើយក្នុងរយៈពេលដូចគ្នា អ្នកជំងឺ ២៨៥នាក់ទៀត ក៏ត្រូវបានរាយការណ៍ថាបានស្លាប់ផងដែរ។

គួរបញ្ជាក់ថា បូកបញ្ចូលតួលេខថ្មីខាងលើ ធ្វើឱ្យចំនួនអ្នកឆ្លង COVID-19 នៅក្នុងប្រទេសម៉ាឡេស៊ី កើនដល់ ១,៧០៦,០៨៩នាក់ ក្នុងនោះស្លាប់ ១៦,០៨៧នាក់ និងជាសះស្បើយឡើងវិញ ១,៤២២,០០៥នាក់៕