(អាមេរិក)៖ យោងតាមសារព័ត៌មានបរទេសចេញផ្សាយនៅយប់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១នេះ បានឲ្យដឹងថា មន្ទីរបញ្ជាកោណ របស់សហរដ្ឋអាមេរិកអះអាងថា ការវាយប្រហារតាមផ្លូវអាកាស (Drone) ដែលជាការសងសឹកបានសម្លាប់ «មនុស្សសំខាន់២នាក់» របស់ក្រុម ISIS នៅក្នុងខេត្ត ណាងហ្គាហា (Nangahar) ប្រទេស អាហ្វហ្កានីស្ថាន។

សូមជំរាបថា ក្រោយការវាយប្រហារដោយបំផ្ទុះគ្រាប់បែកអត្តឃាត លើអាកាសយានដ្ឋានអន្តរជាតិទីក្រុងកាប៊ុល ដែលបានបណ្តាលឲ្យទាហានអាមេរិក ១៣នាក់ស្លាប់ និង ១៨នាក់រងរបួសនោះ សហរដ្ឋអាមេរិកបានបើកការវាយប្រហារ សងសឹកវិញតាមផ្លូវអាកាស ទៅលើសមាជិកក្រុម ISIS នៅអាហ្វហ្កានីស្ថាន៕