(គូឡាឡាំពួរ)៖ អាជ្ញាធរសុខាភិបាលម៉ាឡេស៊ីនៅថ្ងៃសៅរ៍ ទី២៨ ខែសីហា ឆ្នាំ២០២១នេះបានរាយការណ៍ពីការកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន ២២,៥៩៧នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ហើយនេះជាតួលេខអ្នកឆ្លងប្រចាំថ្ងៃលើស ២០,០០០នាក់ ៥ថ្ងៃជាប់ៗគ្នា។

បើតាមអាជ្ញាធរសុខាភិបាលម៉ាឡេស៊ី នៅក្នុងករណីឆ្លងថ្មីទាំងអស់ខាងលើ មានតែ១២ករណីប៉ុណ្ណោះជាករណីនាំចូល ហើយក្នុងរយៈពេលដូចគ្នា អ្នកជំងឺ ២៥២នាក់ទៀត ក៏ត្រូវបានរាយការណ៍ថាបានស្លាប់ផងដែរ។

គួរបញ្ជាក់ថា បូកបញ្ចូលតួលេខថ្មីខាងលើ ធ្វើឱ្យចំនួនអ្នកឆ្លង COVID-19 នៅក្នុងប្រទេសម៉ាឡេស៊ី កើនដល់ ១,៦៨៥,៥១០នាក់ ក្នុងនោះស្លាប់ ១៥,៨០២នាក់ និងជាសះស្បើយឡើងវិញ ១,៤០១,១៦០នាក់៕