(ប៉េកាំង)៖ ថ្ងៃទី២៨ ខែសីហា លោក Ma Zhaoxu អនុរដ្ឋមន្ត្រីការបរទេសចិនបានផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាននៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ហើយបានថ្លែងសុន្ទរកថាអំពីរបាយការណ៏ស្តីពីការតាមដានរកប្រភពដើមនៃវីរុសកូវីដ១៩ ដែលស្ថាប័នស៊ើបការណ៍អាមេរិកបានចេញផ្សាយ។

លោក Ma Zhaoxu បានថ្លែងថានាពេលថ្មីៗកន្លងទៅនេះ ស្ថាប័នស៊ើបការណ៍អាមេរិកបានប្រឌិតអ្វីដែលហៅថារបាយការណ៍ស្តីពីការតាមដានរកប្រភពដើមនៃ វីរុសកូវីដ១៩។ របាយការណ៍នេះគ្មានជំនាញវិទ្យាសាស្ត្រ និងគ្មានភាពជឿទុកចិត្តទាល់តែសោះ។ ប្រទេសចិនបានរំលឹកឡើងវិញជាច្រើនលើកហើយថាការតាមដាន រកប្រភពដើមនៃវីរុសកូវីដ១៩ គួរតែឱ្យអ្នកវិទ្យាសាស្ត្រនៅលើពិភពលោកទាំងមូលរួមគ្នាធ្វើការសិក្សាស្រាវជ្រាវ។

ប៉ុន្តែអាមេរិកបានបញ្ជាឱ្យស្ថាប័នស៊ើបការណ៍ធ្វើការងារនេះ រឿងនេះជាភស្តុតាងដែលអាចបញ្ជាក់ថា អាមេរិកបានចាត់ទុកបញ្ហាតាមដានរកប្រភពដើមនៃវីរុសជា បញ្ហានយោបាយ។ ប្រទេសចិនយកចិត្តទុកដាក់ខ្ពស់ ព្រមទាំងបានចូលរួមយ៉ាងសកម្មនូវកិច្ចសហប្រតិបតិ្តការលើវិស័យការតាមដានរកប្រភពដើម នៃវីរុសកូវីដ១៩ ជាសកល ហើយបានអញ្ជើញអ្នកជំនាញនៃអង្គការសុខភាពពិភពលោកទៅប្រទេសចិនពីរលើក ដើម្បីធ្វើការសិក្សាស្រាវជ្រាវខាងការតាមដានរកប្រភពដើម។

ដោយឡែកនៅដើមឆ្នាំនេះ ចិន និងអង្គការសុខភាពពិភពលោកបានរួមគ្នាចេញផ្សាយរបាយករណ៍សិក្សាស្រាវជ្រាវពីការតាមដានរកប្រភពដើមនៃវីរុសកូវីដ១៩ ដែលបាន តាំងមូលដ្ឋានដ៏ល្អប្រសើរសម្រាប់ឱ្យពិភពលោកធ្វើកិច្ចសហប្រតិបតិ្តការលើវិស័យការតាមដានរកប្រភពដើមនៃវីរុសកូវីដ១៩។ រីឯអាមេរិកវិញ គិតរហូតដល់បច្ចុប្បន្ននេះ នៅតែបដិសេធឆ្លើយតបនឹងការចោទជាមន្ទិលសង្ស័យរបស់សហគមន៍អន្តរជាតិ ចំពោះបន្ទប់ពិសោធន៍ជីវសាស្ត្រ Fort Detrick និងមូលដ្ឋានជីវសាស្ត្រនៅបរទេសរបស់ អាមេរិកចំនួនជាង២រយកន្លែងជាដើម អាមេរិកប៉ុនប៉ងលាក់បាំងការពិត និងចៀសវាងពីទំនួលខុសត្រូវរបស់ខ្លួន។

អាមេរិកមានភារកិច្ច និងកាតព្វកិច្ចផ្តល់ចម្លើយដល់ពិភពលោក។ ប្រទេសចិនដាស់តឿនអាមេរិកម្តងទៀតថាការធ្វើនយោបាយធូបនីយកម្មការតាមដានរកប្រភពដើម នៃវីរុសកូវីដ១៩គឺគ្មានច្រកចេញនោះទេ អាមេរិកគួរតែបញ្ឈប់ទង្វើបំផ្លិចបំផ្លាញសាមគ្គីភាពរបស់ពិភពលោកទាំងមូលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ភា្លម ត្រឡប់ទៅកាន់ផ្លូវត្រឹមត្រូវឡើងវិញ ពោលគឺធ្វើការតាមដានរកប្រភពដើមនៃវីរុសកូវីដ១៩ តាមជំនាញវិទ្យាសាស្ត្រ និងធ្វើកិច្ចសហប្រតិបតិ្តការដើម្បី ប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង៕