(គូឡាឡាំពួរ)៖ អាជ្ញាធរសុខាភិបាលម៉ាឡេស៊ី នៅថ្ងៃសុក្រ ទី២៧ ខែសីហា ឆ្នាំ២០២១នេះបានរាយការណ៍ពីការរកឃើញអ្នកឆ្លង COVID-19 ចំនួន ២២,០៧០នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។

រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក Noor Hisham Abdullah បានគូសបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានថា ក្នុងចំណោមករណីឆ្លងថ្មីខាងលើ មានតែ១៥នាក់ប៉ុណ្ណោះដែលជាករណីនាំចូល ក្រៅពីនោះសុទ្ធតែជាករណីឆ្លងក្នុងសហគមន៍ទាំងអស់។ លើសពីនេះទៅទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយដូចគ្នា អ្នកជំងឺ COVID-19 ៣៣៩នាក់បន្ថែមទៀតក៏ត្រូវបានរាយការណ៍ថាបានស្លាប់ផងដែរ។

គួរបញ្ជាក់ថា បូកបញ្ចូលតួលេខថ្មីខាងលើ ធ្វើឱ្យចំនួនអ្នកឆ្លង COVID-19 នៅក្នុងប្រទេសម៉ាឡេស៊ីកើនដល់ ១,៦៦២,៩១៣នាក់ ក្នុងនោះស្លាប់ ១៥,៥៥០នាក់ និងជាសះស្បើយឡើងវិញ ១,៣៨១,៦៦៨នាក់៕