(កាប៊ុល)៖ អ្នកស្លាប់កើនដល់៦០នាក់ និងរបួស១៤០នាក់ ខណៈយោធាអាមេរិកចំនួន១០នាក់ក៏បានស្លាប់ដែរ ក្នុងហេតុការណ៍ផ្ទុះគ្រាប់បែកអត្តឃាតចំនួន២គ្រាប់ នៅច្រកទ្វារចូល អាកាសយានដ្ឋានកាប៊ុល។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅយប់ថ្ងៃព្រហស្បតិ៍ ទី២៦ ខែសីហា ឆ្នាំ២០២១។

ក្រុម Islamic State Khorasan (ISIS-K) បានប្រកាសថា ពួកគេជាអ្នករៀបចំផែនការបំផ្ទុះគ្រាប់បែកនេះ។

ការវាយប្រហារនេះបានកើតឡើងនៅម៉ោងប្រហែល ៥៖១១នាទីល្ងាច ម៉ោងក្នុងស្រុកនៅថ្ងៃព្រហស្បតិ៍នេះ ខណៈដែលមនុស្សរាប់ពាន់នាក់ រួមទាំងគ្រួសារអាហ្វហ្គានីស្ថានជាច្រើន បានព្យាយាមទៅធ្វើដំណើរជិះយន្តហោះដើម្បីចាកចេញពីអាហ្វហ្គានីស្ថានជាទីដែលពួកតាលីបង់ទើបតែបានគ្រប់គ្រង។