(កាប៊ុល)៖ ករណីបំផ្ទុះគ្រាប់បែកអត្តឃាត ចំនួន២គ្រាប់ នៅក្បែរព្រលានយន្តហោះទីក្រុងកាប៊ុល បណ្តាលឲ្យមនុស្សជាង៤០នាក់ និងរបួសជាង១២០នាក់ ត្រូវបានក្រុមឧទ្ទាម ISIS-K (Islamic State Khorasan) ប្រកាសថា ពួកគេជាអ្នករៀបចំផែនការបំផ្ទុះគ្រាប់បែកអត្តឃាត នៅក្បែរព្រលានយន្តហោះទីក្រុងកាប៊ុល។

ការវាយប្រហារនេះបានកើតឡើងនៅម៉ោងប្រហែល ៥៖១១នាទីល្ងាច ម៉ោងក្នុងស្រុកនៅថ្ងៃព្រហស្បតិ៍នេះ ខណៈដែលមនុស្សរាប់ពាន់នាក់ រួមទាំងគ្រួសារអាហ្វហ្គានីស្ថានជាច្រើន បានព្យាយាមទៅធ្វើដំណើរដើម្បីជិះយន្តហោះ ចាកចេញពីអាហ្វហ្គានីស្ថានជាទីដែលពួកតាលីបង់ទើបតែបានគ្រប់គ្រង។