(ប៉េកាំង)៖ ក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន បានចេញផ្សាយឯកសារក្រោមចំណើងជើងថា «តម្លៃប្រតិបត្តិការ និងបេសកកម្មប្រវត្តិសាស្ត្ររបស់បក្សកុម្មុយនិស្តចិន»។

ឯកសារបានចែងថា ក្នុងរយៈពេល ១០០ឆ្នាំកន្លងទៅនេះ រាល់ការតស៊ូពុះពារទាំងអស់ រាល់ការពលីទាំងអស់ និងរាល់ការបង្កើតឡើងទាំងអស់ដែលបក្សកុម្មុយនិស្តចិន បានសាមគ្គីនិងដឹកនាំប្រជាជនទៅអនុវត្ត គឺដើម្បីសម្រេចការស្តារភាពរុងរឿង ដ៏មហិមារបស់ប្រជាជាតិចិនឡើងវិញ។

ការសម្រេចបាននូវការស្តារភាពរុងរឿង ដ៏មហិមារបស់ប្រជាជាតិចិនឡើងវិញ ជាបេសកកម្មប្រវត្តិសាស្ត្ររបស់បក្សកុម្មុយនិស្តចិន ហើយការធ្វើឱ្យប្រជាជនមានជីវភាពរស់នៅដ៏ល្អប្រសើរ ជាគោលដៅតស៊ូពុះពារមិនងាករេនៃបក្សកុម្មុយនិស្តចិន។

ឯកសារនេះបានលើកឡើងថា បក្សកុម្មុយនិស្តចិនជាគណបក្សនយោបាយ ដែលតស៊ូពុះពារដើម្បីប្រជាជន ដែលតម្កល់ទុកប្រជាជនជាអាទិភាពជាប់រហូតមក ប្រកាន់ខ្ជាប់ការគោរពក្រឹតក្រមអភិវឌ្ឍន៍នៃសង្គម និងឋានៈសំខាន់ក្នុងប្រវត្តិសាស្ត្ររបស់ប្រជាជន ប្រកាន់ខ្ជាប់ការតស៊ូពុះពារដើម្បីឧត្តមគតិដ៏ខ្ពង់ខ្ពស់ និងការស្វែងរកផលប្រយោជន៍ដើម្បីប្រជាជន និងប្រកាន់ខ្ជាប់ការសម្រេចការងារគ្រប់បែបយ៉ាងរបស់បក្ស និងសម្រេចផលប្រយោជន៍របស់ប្រជាជន ដើម្បីជំរុញកិច្ចការបង្កើតសុភមង្គលជូនប្រជាជនឥតឈប់ឈរ៕