(ប៉េកាំង)៖ ចាប់តាំងពីមានតែមប្រៃសណីយ៍មក វាបានក្លាយជាវិធីពិសេសមួយសម្រាប់កត់ត្រា ខណៈពេលវេលាដែលគួរឱ្យចងចាំក្នុងប្រវត្តិសាស្ត្រ។ ពិតមែនតែតែមប្រៃសណីយ៍តូចណាស់ ប៉ុន្តែវាអាចបង្ហាញនូវសេដ្ឋកិច្ចនិងវប្បធម៌ លក្ខណៈពិសេសនៃទេសភាពធម្មជាតិព្រមទាំងទំនៀមទម្លាប់ប្រពៃណី និងប្រវត្តិសាស្ត្ររបស់ប្រទេសឬតំបន់មួយ។ ដោយសារតែមអាចប្រើប្រាស់ ក្នុងប្រៃសណីយ៍និងងាយរក្សាទុក ដូច្នេះបានជាវាបានក្លាយជាការចងចាំដ៏មានតម្លៃ របស់មនុស្សមួយជំនាន់និងមួយជំនាន់ទៀត។

ប្រវត្តិសាស្ត្រចេញផ្សាយតែមប្រៃសណីយ៍អនុស្សាវរីយ៍រំលឹក ការបដិវត្តន៍ក៏ជាប្រវត្តិសាស្ត្រនៃបុព្វហេតុបដិវត្តន៍ នៃបក្សកុម្មុយនិស្តចិនដែរ វាជាកំណត់ត្រាស្តីពីប្រវត្តិសាស្ត្រជាពិសេសផង ហើយក៏ជាសាក្សីបញ្ជាក់ពីសភាពការណ៍គ្រប់វិស័យនាកាលនោះ ដូចជាសភាពការណ៍លើវិស័យសង្គមសេដ្ឋកិច្ច និងគំនិតវប្បធម៌ជាដើម។ វាមិនគ្រាន់តែអាចបង្ហាញពីវប្បធម៌មនុស្ស និងជីវភាពរស់នៅជាទូទៅរបស់ប្រជាជនចិន នៅដំណាក់កាលនីមួយៗ ហើយក៏បានកត់ត្រាប្រវត្តិសាស្ត្រ ដែលប្រជាជនចិនចំនួនរាប់រយលាននាក់ ពុះពារការលំបាកដោយប្រកាន់ខ្ជាប់ ស្មារតីអង់អាចក្លាហានផងដែរ ដូច្នេះ ជាឯកសារប្រវត្តិសាស្ត្រមានតម្លៃដែលមិនអាចជំនួសបាន។

តែមប្រៃសណីយ៍ជាច្រើនបានបង្ហាញពី «ភាពលំបាក» នៅកាលនោះ។ នៅពេលធ្វើសង្គ្រាមដើម្បីប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន តែមប្រៃសណីយ៍ដែលចេញផ្សាយនៅមូលដ្ឋានបដិវត្ត Huainan បានបោះពុម្ពនៅលើផ្ទៃខាងក្រោយក្រដាសតេឡេក្រាម ដែលបានប្រើរួចហើយ។ តែមប្រៃសណីយ៍មានរូបថតលោកប្រធានរដ្ឋចិនម៉ៅសេតុង និងអគ្គមេបញ្ជាការជូតេ ដែលចេញផ្សាយនៅតំបន់រំដោះភាគឦសានបានបោះពុម្ព នៅលើផ្ទៃខាងក្រោយក្រដាសផ្សាយពាណិជ្ជកម្មពណ៌ចម្រុះ ដែលមានរូបភាពនារីស្រស់ស្អាត។ តែមប្រៃសណីយ៍ទាំងនេះហាក់ដូចជាបាននិទៀន ពីដំណើរបដិវត្តដ៏លំបាករបស់បក្សកុម្មុយនិស្តចិន តាមរូបភាពពិតប្រាកដរបស់ខ្លួន។

ទន្ទឹមនឹងបម្រែបម្រួលយ៉ាងខ្លាំងនៃសង្គមប្រទេសចិន តែមប្រៃសណីយ៍រំលឹកការបដិវត្តន៍បានកត់ត្រា ព្រឹត្តិការណ៍សំខាន់នីមួយៗនៃបក្សនិងរដ្ឋ។ ប្រវត្តិសាស្ត្រចេញផ្សាយតែមប្រៃសណីយ៍រំលឹកការបដិវត្តន៍ ក៏ជាប្រវត្តិសាស្ត្រនៃបម្រែបម្រួលសង្គមប្រទេសចិនផងដែរ។

នៅឆ្នាំ១៩៥៦ ស្ថាប័នប្រៃសណីយ៍របស់ចិនបានចេញផ្សាយតែមប្រៃសណីយ៍អនុស្សាវរីយ៍រំលឹក «សមាជបក្សកុម្មុយនិស្តចិនលើកទី៨» នេះជាលើកទីមួយហើយដែលប្រទេសចិនចេញផ្សាយតែមដើម្បីរំលឹកសមាជរបស់បក្ស។

នៅឆ្នាំ២០១៦ ក្នុងឱកាសខួបទី៨០នៃការទទួលជ័យជំនះ ក្នុងមហាដំណើររបស់កងទ័ពបដិវត្តន៍កម្មករនិងកសិកររបស់ចិន តែមប្រៃសណីយ៍អនុស្សាវរីយ៍រំលឹកមហាដំណើរ បានទទួលការនិយមចូលចិត្តពីអ្នករក្សាទុកតែម ធ្វើឱ្យមនុស្សទាំងឡាយមានការយល់ដឹងជាថ្មីម្តងទៀត ពីព្រឹត្តិការណ៍បដិវត្តន៍នាកាលនោះ។

កាលពីព្រឹកថ្ងៃទី១៨ខែកក្កដាឆ្នាំ២០២១ សារមន្ទីរវប្បធម៌ Qingjiangpu ក្រុង Huaian ខេត្ត Jiangsu បានរៀបចំពិព័រណ៍តែមប្រៃសណីយ៍ពិសេស ស្តីពីការចងចាំការបដិវត្តន៍ដើម្បីរំលឹកខួបទី១០០ នៃការបង្កើតបក្សកុម្មុយនិស្តចិន ។ ឆ្លងតាមរយៈការតាំងពិព័រណ៍តែមប្រៃសណីយ៍អនុស្សាវរីយ៍រំលឹកការបដិវត្តន៍ ដែលមានតម្លៃប្រវត្តិសាស្ត្រនិងតម្លៃឯកសារ ដើម្បីផ្សព្វផ្សាយស្មារតីបន្តវេន មិនបំភ្លេចប្រវត្តិសាស្ត្រនិងចងចាំបេសកកម្មរបស់ខ្លួន។

តែមប្រៃសណីយ៍បានកត់ត្រាប្រវត្តិសាស្ត្រដ៏ត្រចះត្រចង់ បានរៀបរាប់ដំណើរអភិវឌ្ឍន៍នៃបក្សកុម្មុយនិស្តចិន ក្នុងរយៈពេល១០០ឆ្នាំកន្លងទៅ ដែលបាននិទៀនពីសមិទ្ធផលដ៏ត្រចះត្រចង់របស់ប្រជាជនចិន ក្រោមការដឹកនាំបក្សកុម្មុយនិស្តចិនពោលគឺ ប្រជាជនចិនបានក្រោកឈរឡើង មានភាពសម្បូរសប្បាយនិងមានភាពកាន់តែខ្លាំងឡើងៗ តែមទាំងនេះបានក្លាយជាសាក្សី នៃប្រវត្តិសស្ត្រតស៊ូព្យាយាមរបស់បក្សកុម្មុយនិស្តចិន៕