(ឡាសា)៖ ចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៣ ខែកក្កដា លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងជាប្រធានរដ្ឋចិន ប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានទៅដល់ភូមិភាគស្វយ័ត Xizang ដើម្បីចូលរួមអបអរសាទរខួប ៧០ ឆ្នាំនៃការរំដោះ Xizang ដោយសន្តិវិធី។

រលៀលថ្ងៃទី ២២ ខែកក្កដា លោក Xi Jinping បានទៅដល់វត្ត Drepung ដែលស្ថិតនៅជាយក្រុង Lhasa ដើម្បីស្វែងយល់ពីការងារសាសនា និងវិធានការច្នៃប្រឌិតថ្មីខាងការគ្រប់គ្រងវត្តអារាម។ លោកបានកោតសរសើរលើការចូលរួមចំណែកនៃវត្ត Drepung ក្នុងច្រើនឆ្នាំកន្លងមក។ លោកបានគូសបញ្ជាក់ថា ត្រូវបន្តអនុវត្តគោលការណ៍ណែនាំជាមូលដ្ឋាន ខាងការងារសាសនារបស់បក្ស គោរពជំនឿសាសនារបស់មហាជន គ្រប់គ្រងកិច្ចការសាសនាតាមផ្លូវច្បាប់ ដើម្បីជំរុញឱ្យសាសនាដើរតួនាទីវិជ្ជមាន ក្នុងការអភិវឌ្ឍសង្គមកិច្ច។

នៅទីលាន Potala លោក Xi Jinping បានសំណេះសំណាលយ៉ាងស្និទ្ធស្នាលជាមួយមហាជនគ្រប់ជនជាតិ ដោយលើកឡើងថា រយៈពេល ៧០ ឆ្នាំបន្ទាប់ពីត្រូវបានរំដោះដោយសន្តិវិធី ជីវភាពរស់នៅគ្រប់ជនជាតិនៅ Xizang បានផ្លាស់ប្តូរជាខ្លាំង។ បក្សកុម្មុយនិស្តចិន បានបំពេញបុព្វហេតុដែលត្រូវធ្វើ។ ជនជាតិទាំង ៥៦ របស់ប្រទេសចិន រួមគ្នាបង្កើតជាសហគមន៍រួមប្រជាជាតិចិន យើងនឹងបន្តឈានទៅរកគោលដៅតស៊ូ ១០០ឆ្នាំទីពីរជាមួយគ្នា៕