(ប៉េកាំង)៖ នាពេលថ្មីៗកន្លងទៅនេះ អង្គការសុខភាពពិភពលោកបានចេញផ្សាយផែនការដំណាក់កាលទីពីរ សម្រាប់តាមដានរកប្រភពដើមនៃវីរុសកូវីដ១៩ ក្នុងផែនការនេះ សម្មតិកម្មដែលថា «ប្រទេសចិនបានល្មើសនឹងបទដ្ឋានបន្ទប់ពិសោធន៍ដែលបណ្តាលឱ្យវីរុសធ្លាយចេញ» ត្រូវចាត់ទុកថាជាការងារ សិក្សាស្រាវជ្រាវដ៏សំខាន់មួយ។

ប្រការនេះបានផ្ទុយយ៉ាងច្បាស់លាស់នឹងសេចក្តីសន្និដ្ឋាននៃរបាយការណ៍សិក្សាស្រាវជ្រាវចម្រុះស្តីពីការងារតាមដានរកប្រភពដើមនៃវីរុសកូវីដ១៩ នៅប្រទេសចិន ដែលអង្គការសុខភាពពិភពលោកបានប្រកាសនៅចុងខែមីនាឆ្នាំនេះ។ វាច្បាស់ណាស់ថាការលើកឡើងពាក់ព័ន្ធរបស់អង្គការសុខភាពពិភពលោកស្តីពីផែនការ ដំណាក់កាលទីពីរសម្រាប់តាមដានរកប្រភពដើមនៃវីរុសកូវីដ១៩ គ្មានហេតុផលទាល់តែសោះ ហើយក៏បានលាតត្រដាងថាការងារតាមដានរកប្រភពដើមនៃវីរុស បាននិងកំពុងរងការរំខានពីកិច្ចការនយោបាយ។

ជាងនេះទៅទៀត ក្រុមអ្នកជំនាញនៃអង្គការសុខភាពពិភពលោកធ្លាប់ទៅដល់ប្រទេសចិនពីរលើកហើយ ហើយបានធ្វើការត្រួតពិនិត្យនៅវិទ្យាស្ថានសិក្សាស្រាវជ្រាវ វីរុសនៃក្រុងវូហាន។ ទីបំផុត ក្រុមអ្នកជំនាញបានទទួលសេចក្តីសន្និដ្ឋានថា វីរុស «គ្មានលទ្ធភាពណាស់» ត្រូវធ្លាយចេញពីបន្ទប់ពិសោធន៍របស់ប្រទេសចិន។ សេចក្តីសន្និដ្ឋាននេះទទួលបានពីការងារបែបវិទ្យាសាស្ត្រដែលអាចឆ្លងកាត់កាពិសោធន៍ក្នុងប្រវត្តិសាស្ត្រ។

ទស្សនៈស្តីពី «វីរុសកូវីដ១៩ គ្មានទំនាក់ទំនងជាមួយបន្ទប់ពិសោធន៍ក្រុងវូហាន» បានក្លាយជាគំនិតឯកភាពរួមនៃមជ្ឈដ្ឋានជំនាញអន្តរជាតិ។ វាច្បាស់ណាស់ថា ក្នុងបញ្ហាតាមដានរកប្រភពដើមនៃវីរុស បើសិនជាអង្គការសុខភាពពិភពលោកបានផ្តោតសំខាន់ទៅលើបន្ទប់ពិសោធន៍ក្រុងវូហានជាថ្មីឡើងវិញនោះគ្រាន់តែជា ទង្វើខ្ជះខ្ជាយពេលវេលានិងប្រភពធនធានតែប៉ុណ្ណោះ វានឹងអូសបន្លាយដំណើរការតាមដានរកប្រភពដើមនៃវីរុស។
អ្នកដែលអាចទទួលបានផលប្រយោជន៍តែមួយគត់ពីផែនការនេះ គឺអ្នកនយោបាយប្រឆាំងប្រទេសចិននិងអ្នកលេងកលល្បិចរបស់អាមេរិក និងលោកខាងលិច ដែលបានជាន់ឈ្លីលើវិទ្យាសាស្ត្រ មិនអើពើនឹងការពិតជាក់ស្តែង និងគិតតែផលប្រយោជន៍ផ្ទាល់ខ្លួនទាំងនោះ ប៉ុន្តែអ្វីដែលរងការខូចខាតគឺសុខភាព និងសុខសុភមង្គលរបស់មនុស្សជាតិទាំងមូល។

បច្ចុប្បន្ននេះ មានភស្តុតាងកាន់តែច្រើនឡើងៗបានបង្ហាញឱ្យឃើញថា គ្រាដែលវីរុសកូវីស១៩ត្រូវបានផ្សព្វផ្សាយនៅតំបន់ជាច្រើនលើពិភពលោកមុនជាងគ្រា ដែលត្រូវយើងរកឃើញ។ ប្រការនេះបានបង្ហាញថាការរីករាលដាលនៃជំងឺកូវីដ១៩ ប្រហែលមានប្រភពដើមជាច្រើន ដូច្នេះចាំបាច់ត្រូវធ្វើការងារតាមដានរក ប្រភពដើមនៃវីរុសនៅតំបន់ជាច្រើននៅលើពិភពលោកដោយគ្រប់ជ្រុងជ្រោយ។ ក្នុងនោះ អាមេរិកដែលជា «ប្រទេសទទួលបរាជ័យធ្ងន់ធ្ងរបំផុតក្នុង ការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងជាសកល» គួរតែទទួលការស៊ើបអង្កេតមុនគេ។

បើសិនជាចាំបាច់ត្រូវធ្វើការស៊ើបអង្កេតចំពោះបន្ទប់ពិសោធន៍ នោះគួរតែចាប់អារម្មណ៍ជាពិសេសដល់បន្ទប់ពិសោធន៍ជីវសាស្ត្រ Fort Detrick របស់អាមេរិក និងករណីជំងឺរលាកសួតដ៏សម្ងាត់ដែលកើតឡើងនៅក្បែរបន្ទប់ពិសោធន៍នេះកាលពីរដូវរំហើយនៃឆ្នាំ២០១៩។ ហើយប្រការនេះគួរតែក្លាយជាការងារសំខាន់ ក្នុងការសិក្សាស្រាវជ្រាវពីបញ្ហាតាមដានរកប្រភពដើមនៃវីរុសដំណាក់កាលទីពីររបស់អង្គការសុខភាពពិភពលោក។

គិតរហូតដល់បច្ចុប្បន្ននេះ មានប្រទេសចំនួន៥៥ បានផ្ញើសារលិខិតជូនអគ្គនាយកអង្គការសុខភាពពិភពលោក ក្នុងន័យផ្តល់ការគាំទ្រដល់ការសិក្សាស្រាវជ្រាវ ពីបញ្ហាតាមដានរកប្រភពដើមនៃវីរុសក្នុងក្របខ័ណ្ឌទូទាំងពិភពលោក និងប្រឆាំងការធ្វើឱ្យបញ្ហាតាមដានរកប្រភពដើមក្លាយទៅជាបញ្ហានយោបាយ។ ប្រការនេះ បានដំណាងឱ្យសំឡេងជាទូទៅរបស់សហគមន៍អន្តរជាតិ ពោលគឺការតាមដានរកប្រភពដើមនៃវីរុសជាបញ្ហាវិទ្យសាស្ត្រ វាមិនត្រួវឱនក្បាលចំពោះការរំខានពី នយោបាយជាដាច់ខាត បើពុំនោះសោត ពិតជានឹងរងផលប៉ះពាល់មិនចេះចប់ជាមិនខាន៕