(ប៉េកាំង)៖ តាមការផ្សាយដំណឹងនៃសារព័ត៌មាន Financial Times បានឱ្យដឹងថា អ្នកវិទ្យាសាស្ត្រនៃមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវជំងឺមហារីក នៅក្រុងមីឡាន (វិទ្យាស្ថានជាតិជំងឺមហារីក) បានសរសេរក្នុងអត្ថបទថ្មីមួយ ដែលត្រូវបានចេញផ្សាយកាលពីថ្ងៃទី១៩ ខែកក្កដា តាមម៉ោងក្នុងតំបន់ថា មន្ទីរពិសោធន៍ចំនួនពីរ បានធ្វើតេស្តឡើងវិញនូវសំណាកឈាម ដែលត្រូវបានប្រមូល នៅមុនពេលការផ្ទុះវិបត្តិជំងឺ COVID-19 ។ លទ្ធផលបង្ហាញឱ្យដឹងថា វាមានអង្គបដិប្រាណដែលជាធម្មតា ត្រូវបានសង្កេតឃើញបន្ទាប់ពីឆ្លងជំងឺ COVID-19 ។

Financial Times បានដកស្រង់ពាក្យសម្តីរបស់អ្នកស្រាវជ្រាវ នៃវិទ្យាស្ថានជាតិជំងឺមហារីកថា លទ្ធផលនៃការធ្វើតេស្តឡើងវិញនេះ ប្រហែលជាវីរុស COVID-19 ឬក៏ប្រភេទវីរុសនៅមុននេះ បានរីករាលដាលដោយស្ងៀមស្ងាត់ ដោយមិនបានត្រូវសង្កេតឃើញ៕