(បរទេស)៖ ខាងក្រោមគឺជារូបភាពគួរឲ្យចាប់អារម្មណ៍មួយចំនួន នៃស្ថានការណ៍អន្តរជាតិ ដែលត្រូវបានជ្រើសរើសសម្រាប់ថ្ងៃអង្គារ ទី២០ ខែកក្កដា ឆ្នាំ២០២១។

១៖ ចិនរាយការណ៍ពីករណីឆ្លងកូវីដ-១៩ថ្មីៗ ៦៥នាក់ ដែលភាគច្រើនជាអ្នក ទើបត្រលប់ពីមីយ៉ាន់ម៉ា

 

២៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក នឹងបំពេញទស្សនកិច្ចនៅ វៀតណាម និងហ្វីលីពីន ក្នុងខែកក្កដានេះ

៣៖ នាយករដ្ឋមន្រ្តីអង់គ្លេស ធ្លាប់មិនចង់បិទខ្ទប់ប្រទេសឡើយ ក្រោមហេតុផលថា មានតែចាស់ជរាប៉ុណ្ណោះដែលស្លាប់ដោយសារកូវីដ១៩, នេះបើតាមការបង្ហើបរបស់អតីតទីប្រឹក្សាលោក

៤៖ វិមានប្រធានាធិបតីអាហ្វហ្គានីស្ថាន រងការគំរាមកំហែងដោយគ្រាប់រ៉ុក្កែត ខណៈលោកប្រធានាធិបតី និងមន្ត្រីសំខាន់ៗ កំពុងប្រារព្ធបុណ្យសាសនាក្នុងនោះ

៥៖ អឺរ៉ុបក្លាយជាតំបន់ដំបូងគេលើលោក ដែលមានករណីឆ្លងកូវីដ១៩ សរុបលើស៥០លាននាក់

៦៖ ប្រមុខអង្គការ WHO ទទូចឲ្យទាំងអស់គ្នា ត្រូវតែចូលរួមចំណែក ដើម្បីអាចឈានទៅបញ្ឈប់ ការរាតត្បាតកូវីដ១៩ នៅលើពិភពលោក