(ប៉េកាំង)៖ ថ្ងៃទី១៥ ខែកក្កដា ស្ថានតំណាងរបស់ប្រទេសចំនួន៤៨ ប្រចាំជាអចិន្រ្តៃយ៍នៅអង្គការសហប្រជាជាតិ ក្រុងហ្ស៊ីណែវបានផ្ញើសារលិខិតទៅកាន់លោក Tedros អគ្គនាយកនៃអង្គការសុខភាពពិភពលោក ដើម្បីគាំទ្រដល់ការសិក្សាស្រាវជ្រាវរកប្រភពវីរុស COVID-19ជាសកល និងប្រឆាំងនឹងការធ្វើនយោបាយធូបនីយកម្មលើរឿងនេះ។

តាមការផ្សាយដំណឹងនៃប្រព័ន្ធសារព័ត៌មានបានឱ្យដឹងថាប្រទេសទាំង ៤៨ នេះបានគូសបញ្ជាក់ក្នុងសារលិខិតថា វីរុសគឺជាសត្រូវរួមរបស់មនុស្សជាតិមានតែការរួមសហការគ្នា ប៉ុណ្ណោះ ទើបសហគមន៍អន្តរជាតិអាចកម្ចាត់វីរុសនេះបាន កាធ្វើកិច្ចសហប្របតិបត្តិការលើវិស័យសិក្សាស្រាវជ្រាវរកប្រភពជំងឺCOVID-19 គឺជាផ្នែកដ៏សំខាន់នៃការប្រយុទ្ធគ្នា រវាងមនុស្សជាតិនិងវីរុស៕