(គូឡាឡាំពួរ)៖ នៅរសៀលថ្ងៃអាទិត្យ ទី១៨ ខែកក្កដា ឆ្នាំ២០២១នេះ អាជ្ញាធរម៉ាឡេស៊ីបានប្រកាសពីការរកឃើញ អ្នកឆ្លងជំងឺ COVID-19 ថ្មីៗសរុបរហូតដល់ ១០,៦៩៨នាក់ ដែលជាតួលេខខ្ពស់បំផុតមួយ។ នេះបើតាមការដកស្រង់ ចេញពីសារព័ត៌មានស៊ីនហួរ។

នៅថ្ងៃជាមួយគ្នានេះ ម៉ាឡេស៊ីក៏រកឃើញអ្នកស្លាប់ថ្មីដោយសារជំងឺដ៏កាចសាហាវនេះ ចំនួន ១៥៣នាក់ទៀតផងដែរ។

សរុបមកវិញ គិតត្រឹមពេលនេះម៉ាឡេស៊ីមានអ្នកឆ្លង COVID-19 សរុបជាង ៩១៦,៥៦១ករណី ក្នុងនោះស្លាប់ជាង ៧,០១៩នាក់ និងជាសះស្បើយវិញជាង ៧៨៤,៩៤៩នាក់៕