(ម៉ានីល)៖ ទីភ្នាក់ងារឃ្លាំមើលគ្រោះរញ្ជួយដី និងភ្នំភ្លើងហ្វីលីពីន នៅថ្ងៃអាទិត្យ ទី១៨ ខែកក្កដា ឆ្នាំ២០២១នេះ បានឱ្យដឹងថាគ្រោះរញ្ជួយដីកម្រិត ៥.៤រ៉ិចទ័រ បានវាយប្រហារលើខេត្ត Davao Oriental ស្ថិតនៅភាគខាងត្បូងនៃប្រទេស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters។

បើតាមទីភ្នាក់ងារឃ្លាំមើលគ្រោះរញ្ជួយដី និងភ្នំភ្លើងហ្វីលីពីន គ្រោះរញ្ជួយដីខាងលើមានជម្រៅរញ្ជួយទៅក្នុងដី ៤២គីឡូម៉ែត្រ ហើយវាក៏បានបង្កឱ្យមានការបំផ្លិច បំផ្លាញមួយចំនួនផងដែរ។ ក៏ប៉ុន្តែភ្លាមៗ មិនទាន់មានព័ត៌មានលម្អិតពីទំហំនៃការបំផ្លិចបំផ្លាញ ឬជនរងគ្រោះណាម្នាក់នោះទេ៕