(បរទេស)៖ ខាងក្រោមគឺជារូបភាពគួរឲ្យចាប់អារម្មណ៍មួយចំនួន នៃស្ថានការណ៍អន្តរជាតិ ដែលត្រូវបានជ្រើសរើសសម្រាប់ថ្ងៃសៅរ៍ ទី១៧ ខែកក្កដា ឆ្នាំ២០២១។

១៖ បារាំងអាចនឹងកំណត់ឲ្យការចាក់វ៉ាក់សាំង ក្លាយជាកាតព្វកិច្ចរបស់ប្រជាជនគ្រប់រូប។

២៖ រដ្ឋមន្រ្តីសុខាភិបាលចក្រភពអង់គ្លេស លោក Sajid Javid ឆ្លងកូវីដ១៩។

៣៖ ថៃសម្រេចហាមឃាត់ ការប្រមូលផ្តុំជាសាធារណៈ នៅទូទាំងប្រទេស ខណៈកូវីដ១៩ រាតត្បាតខ្លាំង។

៤៖ អាជ្ញាធរកូឡុំប៊ីអះអាងថា អតីតមន្រ្តីរដ្ឋាភិបាលហៃទីម្នាក់ គឺជាអ្នកនៅពីក្រោយការធ្វើឃាត ប្រធានាធីបតីហៃទី លោក Jovenel Moise។

៥៖ មនុស្សស្លាប់កើនដល់១៥៧នាក់ ក្នុងគ្រោះទឹកជំនន់ដ៏អាក្រក់នៅអឺរ៉ុប។

៦៖ អ្នកជំនាញអាមេរិកនិយាយថា វីរុសកូវីដ-១៩បម្លែងថ្មី Delta កំពុងរាតត្បាតខ្លាំងជាងគេ នៅទូទាំងពិភពលោក»។

៧៖ លោក ចូ បៃដិន រិះគន់ចំៗលើ Facebook ដែលបណ្តោយឲ្យមានការបង្ហោះ ព័ត៌មានមិនពិតអំពីវ៉ាក់សាំងកូវីដ-១៩។